លោក Biden បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងនិងពង្រីកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ចលនា និងប្រមូលផ្តុំសម្ព័ន្ធមិត្តនិងដៃគូជាច្រើន ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន និងជំរុញការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូង ពង្រឹងនិងពង្រីកបណ្តាញនៃសម្ព័ន្ធមិត្តនិងដៃគូក្រោមយន្តការពហុភាគីនៅទូទាំងពិភពលោក។ លើសពីនេះ លោក Biden ក៏បានចំណាយពេលវេលាច្រើនដើម្បីការពារការសម្រេចដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ និងហើយមានលទ្ធភាពឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។
សុន្ទរកថាគោលនយោបាយការបរទេសចុងក្រោយរបស់លោក Biden ត្រូវបានធ្វើឡើង មួយសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ចូលកាន់តំណែង។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump តែងតែរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋបាល Biden ជាពិសេសគោលនយោបាយទាក់ទងនឹងជម្លោះនៅអឺរ៉ុបនិងមជ្ឈិមបូព៌ា។ លោក Trump ក៏បានសន្យាថា នឹងធ្វើការកែតម្រូវ ហើយប្រហែលជាអាចបញ្ច្រាសបាននូវគោលនយោបាយការបរទេសជាច្រើនរបស់រដ្ឋបាល លោក Biden ៕