ព័ត៌មាន
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមពិធីបវេសនកាលឆ្នាំសិក្សាថ្មីនៃវិទ្យាស្ថានកសិកម្មវៀតណាម
ថ្លែងក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលយុគសម័យថ្មីជាមួយនឹងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជាតិទាំងមូល ហើយបានស្នើឲ្យផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទនិយាយរួម និងវិទ្យាស្ថានកសិកម្មវៀតណាមនិយាយដោយឡែក ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅនូវចក្ខុវិស័យប្រវត្តិសាស្ត្រថ្មី កំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធ្វើនវានុវត្តន៍ដោយឥតឈប់ឈរ ខិតខំប្រឹងប្រែងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា។
យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បក្សនិងរដ្ឋបានអះអាងជាច្រើនលើកច្រើនសារថា ការអប់រំ និងបណ្តុះបណ្តាលគឺជាគោលនយោបាយកំពូលរបស់ប្រទេសជាតិ ហើយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាគន្លឹះនៃការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសជាតិ។ ដូច្នេះ សាកលវិទ្យាល័យត្រូវតែជាអង្គភាពសំខាន់មួយនៅក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដោយបំពេញតាមតម្រូវការនៃសេដ្ឋកិច្ចបញ្ញា សេដ្ឋកិច្ចវិលជុំ និងការធ្វើបរិវត្តកម្មឌីជីថល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ វិទ្យាស្ថានកសិកម្ម ត្រូវតែខិតខំបន្តទៀត ដើម្បីមិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវឈានមុខគេរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាពខ្ពស់ក្នុងតំបន់ និងពិភពលោក ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ ជាអាសយដ្ឋានដែលអាចទុកចិត្តបានសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ៕