• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយបណ្តាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅកាណាដា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាណាដា កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង Ottawa លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបជាមួយអ្នកជំនាញ និងបញ្ញាវ័ន្តមួយ​ចំនួនមកពីបណ្តាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅកាណាដា។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យបណ្តាអ្នកជំនាញបន្ត​ដើរតួនាទីជាស្ពានតភ្ជាប់ និង​រួម​ចំណែក​នាំទំនាក់ទំនងវៀតណាម-កាណាដា អភិវឌ្ឍន៉កាន់តែស៊ីជម្រៅនិង​ជាក់​ស្តេង។ រូបថថត៖ VNA

អ្នកជំនាញជាង ២០ នាក់ដែលធ្វើការក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ សន្តិសុខតាមអ៊ីនធឺណិត បច្ចេកវិទ្យា 5G/6G ការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ ថាមពល ធនធាន​រ៉ែយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិងទិន្នន័យ បានចូលរួមជំនួប​នេះ។

លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អ្នកជំនាញ និងបញ្ញាវ័ន្តវៀតណាមនៅកាណាដា ដោយបញ្ជាក់ថា នេះគឺជាធនធានបញ្ញាដ៏មានតម្លៃ និងជាស្ពានតភ្ជាប់​ដ៏​សំខាន់រវាងវៀតណាម ជាមួយកាណាដា និងពិភពលោក។ លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យ​បណ្តា​អ្នកជំនាញបន្តផ្តល់យោបល់ ផ្ទេរបច្ចេកវិទ្យា និងត​ភ្ជាប់ធនធាន ដោយផ្តោតលើវិស័យអាទិភាព​របស់វៀតណាមដូចជា បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាកង់ទិច ថាមពលស្អាត ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ថា បក្ស និងរដ្ឋនឹងបន្តកែលម្អយន្តការ និងបង្កើតបរិយាកាសអំណោយផលសម្រាប់បញ្ញាវ័ន្តវៀតណាមនៅបរទេស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍរបស់​ប្រទេសជាតិ​តាមរយៈមធ្យោបាយសមស្រប៕​

តាម​ vovworld.vn/km-KH

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top