• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយតំណាងសហគ្រាសអាមេរិកដែលចូលរួមក្នុងគំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាម

នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) និងសហគ្រាសអាមេរិក ដើម្បីស្តាប់របាយការណ៍ស្តីពីគំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាម (VWAI)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងកិច្ចពិភាក្សា។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ជាងកន្លះសតវត្សរ៍បន្ទាប់ពីសង្គ្រាម វៀតណាមនិងសហរដ្ឋអាមេរិកបានរួមគ្នាជំនះលើការឈឺចាប់ពីអតីតកាល ដោយកសាងទំនុកចិត្តបន្តិចម្ដងៗ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចសហប្រតិបត្តិការក្នុងការជំនះលើផលវិបាកនៃសង្គ្រាមមិនត្រឹមតែមានអត្ថន័យជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការផ្សះផ្សារស្នាមរបួសនៃសង្គ្រាម ពង្រឹងទំនុកចិត្ត និងឆ្ពោះទៅអនាគតទៀតផង។

ដោយវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រពីសហរដ្ឋអាមេរិកក្នុងការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសវៀតណាមនៅតែមានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៥.០០០ នាក់ដែលមិនទាន់បានរកឃើញ និងផ្នូរយុទ្ធជនពលីជិត ៣០០.០០០ ផ្នូរ ដែលមិនទាន់កំណត់បានអត្តសញ្ញាណនៅឡើយ។ នៅក្នុងបរិបទដែលចំនួនសាក្សីប្រវត្តិសាស្ត្រកាន់តែតិចទៅៗ និងការធ្លាក់ចុះនៃអដ្ឋិធាតុជាច្រើនតាមពេលវេលា ការប្រើប្រាស់ឯកសារដែលរក្សាទុកដោយសហរដ្ឋអាមេរិក និងការអនុវត្តបច្ចេកវិទ្យាវិភាគហ្សែនជំនាន់ថ្មី (NGS) គឺមានសារៈសំខាន់ពិសេស។

USABC សន្យាបន្តកៀរគរការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា វិស័យឯកជន មជ្ឈដ្ឋានអ្នកស្រាវជ្រាវ និងអតីតទាហានសហរដ្ឋអាមេរិក ដើម្បីរួមចំណែកជួយគ្រួសារវៀតណាមកាន់តែច្រើនឲ្យរកឃើញព័ត៌មានអំពីសាច់ញាតិ ព្យាបាលរបួសនៃសង្គ្រាម ពង្រឹងទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH/

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

ក្នុងដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សារួមកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ និងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក។

Top