• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញអុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ


លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានអញ្ជើញមកអុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធ​ លោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។ (រូបថត៖ TTXVN)
 

នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ទំនួលខុសត្រូវរបស់យើងគឺត្រូវតែអនុវត្តឲ្យបាននូវមរតកសាសន៍របស់ លោកប្រធានហូជីមិញនិងសេចក្ដីប្រកាសឯករាជ្យ ជាឯកសារដំបូងរបស់ ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋដែលត្រូវបានពិភពលោកស្គាល់ដល់។
 
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា នាព្រឹកថ្ងៃទី១ កញ្ញា លោក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានអញ្ជើញមក អុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ ៦៧ មណ្ឌល កេរដំណែលលោកប្រធានហូជីមិញ នៅក្នុងវិមានប្រធានរដ្ឋ។ នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ទំនួលខុសត្រូវរបស់យើងគឺត្រូវតែអនុវត្តឲ្យបាននូវមរតកសាសន៍របស់ លោកប្រធានហូជីមិញនិងសេចក្ដីប្រកាសឯករាជ្យ ជាឯកសារដំបូងរបស់ ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋដែលត្រូវបានពិភពលោកស្គាល់ដល់។ នោះគឺត្រូវតែរក្សាយ៉ាងរឹងមាំនូវឯករាជ្យសេរីភាពរបស់ប្រទេស ជាតិទោះជាយ៉ាងណាក៏ដោយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើក ច្បាស់ថា ការរំលឹកខួបទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះប្រព្រឹត្តទៅចំនឹងពេល វេលាដែលប្រទេសទាំងមូលកំពុងត្រៀមរៀបចំឆ្ពោះទៅមហាសន្និបាត ទូទាំងប្រទេសរបស់បក្សលើកទី១៣។ ដូចដែលលោកប្រធានហូជីមិញ ធ្លាប់បានមានប្រសាសន៍ថាមហាសន្និបាតបក្សគឺជាព្រឹត្តិការណ៍ដ៏សែន សំខាន់របស់បក្សនិងប្រជាជាតិដែលធ្វើឲ្យបក្សនិងប្រជាជនកាន់តែសាមគ្គី គ្នាថែមទៀតទាំងក្នុងសតិអារម្មណ៍ផងនិងសកម្មភាពផង។ នេះជាមូលដ្ឋាន គ្រឹះដើម្បីរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកប ដោយជោគជ័យយ៉ាងល្អប្រសើរ៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​


វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top