ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីបិទមហាសន្និបាតបក្ខភាគកងទ័ព លើកទី ១២ អាណត្តិ ២០២៥-២០៣០
លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងលោក ប្រធានរដ្ឋ លឿង គឿង អញ្ជើញមហាសន្និបាត។ (រូបថត៖ Van Hieu/VOV)
ក្នុងសុន្ទរកថាបិទមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈ កម្មាធិការបក្សយោធាមជ្ឈិម បានមានប្រសាសន៍ថា គោលនយោបាយ និងសេចក្តី សម្រេចដែលបានអនុម័តដោយមហាសន្និបាតគឺជាទិសដៅសំខាន់សម្រាប់បក្ខភាគនិងកងទ័ពទាំងមូល ខិតខំកសាងបក្ខភាគឲ្យកាន់តែស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ ជាគំរូ លេចធ្លោ ព្រមទាំងកសាងកងទ័ពប្រជាជនបដិវត្តន៍ដោយមានរបៀបរៀបរយ ចំណាន ទំនើប លើកកំពស់កម្លាំងការពារជាតិ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកអគ្គលេខា បក្សបានសង្កត់ធ្ងន់ថា៖
“មហាសន្និបាតបានបើកជំពូកថ្មីមួយក្នុងបុព្វហេតុកសាងកងទ័ព ពង្រឹងការ ការពារជាតិតាមទិសដៅទំនើប ដើម្បីឲ្យកងទ័ពរបស់យើងអភិវឌ្ឍន៍កាន់តែរឹងមាំ ជាកម្លាំងនយោបាយ និងកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តជាដាច់ខាត របស់បក្ស រដ្ឋ និងប្រជាជន ហើយជាស្នូលដ៏រឹងមាំនៃខឿនការពារជាតិដោយប្រជាជន ទាំងមូល និងបុព្វហេតុការពារមាតុភូមិផងដែរ”៕