• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃ និងអស់ពីចិត្ត ដែលប្រជាជនសូវៀត ប្រជាជនស្ស៊ីបានផ្តល់ឱ្យវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូ ក៏ដូចជាក្នុងការងារកសាង និងការពារមាតុភូមិផងដែរ; បញ្ជាក់ថា វៀតណាមគោរពពិសេសចំពោះទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានស្វាគមន៍ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារនិងជំនួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃ និងអស់ពីចិត្ត ដែលប្រជាជនសូវៀត ប្រជាជនស្ស៊ីបានផ្តល់ឱ្យវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូ ក៏ដូចជាក្នុងការងារកសាង និងការពារមាតុភូមិផងដែរ; បញ្ជាក់ថា វៀតណាមគោរពពិសេសចំពោះទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានលើកឡើងនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងវៀតណាម-រុស្ស៊ីនាពេលខាងមុខ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានគោរពរំលឹកឡើងវិញនូវការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលអញ្ជើញលោកអគ្គលេខាបក្សរ តូ ឡឹម ចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមារ និងបំពេញទស្សនកិច្ចទ្វេភាគីនៅសហព័ន្ធរុស្ស៊ីក្នុងឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានអះអាងថា រុស្ស៊ីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអាទិភាពដ៏សំខាន់បំផុតរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅអាស៊ីអាគ្នេយ៍ ហើយត្រៀមខ្លួនជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ថាមពល ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការអប់រំ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សម្ពាធ​ក៏​ជា​កម្លាំង​ចលករ ជំរុញ​​​សេដ្ឋកិច្ច​វៀតណាម​ឈាន​ចូល​យុគ្គសម័យ​​ថ្មី

សម្ពាធ​ក៏​ជា​កម្លាំង​ចលករ ជំរុញ​​​សេដ្ឋកិច្ច​វៀតណាម​ឈាន​ចូល​យុគ្គសម័យ​​ថ្មី

សម្ពាធក៏ជាកម្លាំងចលករជំរុញសេដ្ឋកិច្ចវៀតណាមឈានចូលយុគសម័យថ្មី នេះជាសារសង្កត់ធ្ងន់ដោយអ្នកជំនាញក្នុងសិក្ខាសាលា៖ “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ និងយថាទស្សន៍សម្រាប់ឆ្នាំ ២០២៥ - ការច្នៃប្រឌិត នវានុវត្តន៍និងសមាហរណកម្មក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ។

Top