• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបប្រធានរដ្ឋសភាសិង្ហបុរី

នារសៀលថ្ងៃទី ២០ ឧសភា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-jin។
  លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-jin (រូបថត៖ VOV)  

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាសិង្ហបុរីដោយសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជាព្រឹត្តិការណ៍សំខាន់ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣។ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ហើយស្នើឱ្យរដ្ឋសភាទាំងពីរបន្តសុក្រិតច្បាប់ និងយន្តការ ចាត់វិធានការជាក់លាក់ ដើម្បីអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកប្រធានរដ្ឋសភា Tan Chuan-jin បានអះអាងថា សិង្ហបុរីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ជំរុញសមិទ្ធិផលនានា ពង្រីកកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីដូចជា បច្ចេកវិទ្យាឌីជីថល ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រធានរដ្ឋសភាសិង្ហបុរីបានជម្រាបជូនលោកអគ្គលេខាបក្សអំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue រួមទាំងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឯកភាពពង្រឹងការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងភាគីទាំងពីរ សមាជិកសភា កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជំនាញ ការចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពរបស់រដ្ឋសភាទាំងពីរ និងកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top