• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាឡើងគ្រងរាជសម្បត្តិ

លោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០
ទិវាឡើងគ្រងរាជសម្បត្តិ ព្រះមហាក្សត្រប្រុយណេ Darussalam

ទទួលការផ្ទេរសិទ្ធិរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាថ្ងៃទី ៦ ខែតុលា អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធីលៀងសាយភោជ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រុយណេ Darussalam នៅរដ្ឋធានី Bandar Seri Begawan (ប្រុយណេ)។ នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Dang Thi Ngoc Thinh មុនពេលចូលរួមពិធីលៀងសាយភោជ​នោះព្រះមហាក្សត្រប្រុយណេបានវាយតម្លៃខ្ពស់ចំពោះការចួលរួមរបស់លោកស្រីអនុប្រធាន​រដ្ឋ ហើយថ្លែងអំណរគុណចំពោះប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ដែលបានផ្ញើជូនលិខិតអបអរសាទរ ហើយមានបំណងជួបទ្វេភាគីជាមួយលោក Tran Dai Quang ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC នាខេវិច្ឆិកាឆ្នាំ ២០១៧ នៅ Da Nang។ លោកបានឯកភាពថា ភាគីទាំងពីរបានសហប្រតិបត្តិការយ៉ាងល្អប្រសើរនូវប្រៀបខ្លាំងដែលមានស្រាប់ សំដោះជំរុញទំនាក់ទំនងនៃប្រទេសទាំង​ពីរ។

ព្រះមហាក្សត្រ Darussalam ជា ព្រះមហាក្សត្រជំនាន់ទី ២៩ របស់ប្រុយណេ លោកបានឡើងគ្រងរាជសម្បត្តិនាថ្ងៃទី ៥ តុលា ឆ្នាំ ១៩៦៧។ ពិធីលៀងសាយភោជនេះជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងបណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រុយណេ ក្នុងឆ្នាំ ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top