• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ សាលាអន្តរកម្រិតលេខ ១៤ គឺជានិមិត្តរូបនៃមិត្តភាពវៀតណាម-ម៉ុងហ្គោលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសម៉ុងហ្គោលី នារសៀលថ្ងៃទី៩ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីអ៊ូឡានបាទ័រ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងភរិយា បានអញ្ជើញទៅទស្សនាសាលាអន្តរកម្រិត លេខ១៤ ដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងភរិយា បានអញ្ជើញទៅទស្សនាសាលាអន្តរកម្រិត លេខ១៤ ដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ (រូបថត៖ VNA)

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានសម្តែងនូវបំណងថា លោកគ្រូ អ្នកគ្រូ នឹងបន្តសិក្សា ហាត់ពត់លត់ដំក្រមសីលធម៌ និងលើកកំពស់ជំនាញវិជ្ជាជីវៈដោយឥតឈប់ឈរ; ផ្លាស់ប្ដូរថ្មីការត្រិះរិះអំពីការ “បង្រៀននិងរៀន” ដើម្បីបំផុសគំនិត សេចក្ដីស្នេហាជាតិដល់សិស្សានុសិស្សម៉ុងហ្គោលី។

ប្រធានរដ្ឋសភាវៀតណាម ជូន​អំណោយជាថវិការបស់រដ្ឋសភាវៀតណាម ដល់សាលាអន្តរកម្រិត លេខ ១៤ ដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ (រូបថត៖ VNA)

លោកប្រធានរដ្ឋសភាក៏បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលម៉ុងហ្គោលី និងអាជ្ញាធរទីក្រុង អ៊ូឡានបាទ័រ នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាលាអន្តរកម្រិតលេខ ១៤ ដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ ដើម្បីលើកកម្ពស់គុណភាពការអប់រំជាបន្តបន្ទាប់ ក្លាយជាសាលាគំរូមួយនៅក្នុងប្រទេសម៉ុងហ្គោលី និងបន្តជានិមិត្តរូបដ៏ស្រស់ស្អាតនៃចំណងមិត្តភាព វៀតណាម-ម៉ុងហ្គោលីផងដែរ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា ជិន​ ថាញ់មិន បានប្រគល់អំណោយចំនួន ១ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសាលាបំពេញបន្ថែមឧបករណ៍បង្រៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

សាលាអន្តរកម្រិតលេខ ១៤ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ហើយជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានបណ្តុះបណ្តាលទេពកោសល្យសម្រាប់ប្រទេសម៉ុងហ្គោលី។ ក្នុងឱកាសខួបលើកទី ៩០ ទិវាកំណើតរបស់លោកប្រធានហូជីមិញ ថ្នាក់ដឹកនាំម៉ុងហ្គោលីបានសម្រេចចិត្តអនុញ្ញាតឱ្យសាលានេះដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ នៅឆ្នាំ ២០០៩ រូបសំណាកលោកប្រធានហូជីមិញត្រូវបានសាងសង់នៅក្នុងបរិវេណសាលា។ នៅឆ្នាំ ២០១៧ បន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញត្រូវបានសម្ពោធ៕

តាម vovworld.vn/km-KH

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top