ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងភរិយា បានអញ្ជើញទៅទស្សនាសាលាអន្តរកម្រិត លេខ១៤ ដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ (រូបថត៖ VNA)
ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានសម្តែងនូវបំណងថា លោកគ្រូ អ្នកគ្រូ នឹងបន្តសិក្សា ហាត់ពត់លត់ដំក្រមសីលធម៌ និងលើកកំពស់ជំនាញវិជ្ជាជីវៈដោយឥតឈប់ឈរ; ផ្លាស់ប្ដូរថ្មីការត្រិះរិះអំពីការ “បង្រៀននិងរៀន” ដើម្បីបំផុសគំនិត សេចក្ដីស្នេហាជាតិដល់សិស្សានុសិស្សម៉ុងហ្គោលី។
ប្រធានរដ្ឋសភាវៀតណាម ជូនអំណោយជាថវិការបស់រដ្ឋសភាវៀតណាម ដល់សាលាអន្តរកម្រិត លេខ ១៤ ដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ (រូបថត៖ VNA)
លោកប្រធានរដ្ឋសភាក៏បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលម៉ុងហ្គោលី និងអាជ្ញាធរទីក្រុង អ៊ូឡានបាទ័រ នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាលាអន្តរកម្រិតលេខ ១៤ ដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ ដើម្បីលើកកម្ពស់គុណភាពការអប់រំជាបន្តបន្ទាប់ ក្លាយជាសាលាគំរូមួយនៅក្នុងប្រទេសម៉ុងហ្គោលី និងបន្តជានិមិត្តរូបដ៏ស្រស់ស្អាតនៃចំណងមិត្តភាព វៀតណាម-ម៉ុងហ្គោលីផងដែរ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានប្រគល់អំណោយចំនួន ១ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសាលាបំពេញបន្ថែមឧបករណ៍បង្រៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
សាលាអន្តរកម្រិតលេខ ១៤ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ហើយជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានបណ្តុះបណ្តាលទេពកោសល្យសម្រាប់ប្រទេសម៉ុងហ្គោលី។ ក្នុងឱកាសខួបលើកទី ៩០ ទិវាកំណើតរបស់លោកប្រធានហូជីមិញ ថ្នាក់ដឹកនាំម៉ុងហ្គោលីបានសម្រេចចិត្តអនុញ្ញាតឱ្យសាលានេះដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ នៅឆ្នាំ ២០០៩ រូបសំណាកលោកប្រធានហូជីមិញត្រូវបានសាងសង់នៅក្នុងបរិវេណសាលា។ នៅឆ្នាំ ២០១៧ បន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញត្រូវបានសម្ពោធ៕