• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ប្រគល់គ្រឿងឥស្សរិយយសជូនកីឡាករ និងគ្រូបង្វឹកឆ្នើមនៅស៊ីហ្គេម ៣២

លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែយកចិត្តទុកដាក់ និងផ្ដល់ប្រភពធនធានសមស្រមចំពោះបុព្វហេតុកីឡារបស់ប្រទេសជាតិ។ លោកបានស្នើឲ្យកីឡាករ កីឡាការិនីបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំឆន្ទះសីលធម៌ និងជំនាញដើម្បីសម្រេចបានស្នដៃថ្មីៗ។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ប្រគល់គ្រឿងឥស្សរិយយសជូនកីឡាករ និងគ្រូបង្វឹកឆ្នើមនៅស៊ីហ្គេម ៣២

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរចំពោះកីឡាករ-កីឡាការិនី និងគ្រូបង្វឹកឆ្នើមដែលឈ្នះមេដាយមាសឆ្នើមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២)។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា រាល់សមិទ្ធិផលឆ្នើម និងរាល់ការខិតខំប្រឹងប្រែងជំនះពុះពារលើកាលំបាករបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនីបានលើកទឹកចិត្តដល់សង្គមទាំងមូល សម្រាប់មនុស្សគ្រប់រូបខិតខំប្រឹងប្រែងបំពេញការងារ និងភារកិច្ចរបស់ខ្លួន។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែយកចិត្តទុកដាក់ និងផ្ដល់ប្រភពធនធានសមស្រមចំពោះបុព្វហេតុកីឡារបស់ប្រទេសជាតិ។ លោកបានស្នើឲ្យកីឡាករ កីឡាការិនីបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំឆន្ទះសីលធម៌ និងជំនាញដើម្បីសម្រេចបានស្នដៃថ្មីៗ។

ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Vo Van Thuongបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ជូនអត្តពលិក Nguyen Thi Oanh ដែលបានឈ្នះមេដាយមាសចំនួន ៤ គ្រឿង នៅស៊ីហ្គេម៣២ និងមេដាយមាសចំនួន ១២ ក្នុងស៊ីហ្គេមកន្លងទៅ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top