• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមពិធី “បើកប៊ិច” ដើមឆ្នាំថ្មីនៅរដ្ឋធានីហាណូយ

ក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអាំងប៉ាវឆ្នាំថ្មី ហើយសួរសុខទុក្ខជនចាស់ជរា ក្មួយៗកុមារនិងយុវជនជំទង់។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញធ្វើពិធី “បើកប៊ិច” សរសេរអក្សរនាដើមឆ្នាំថ្មី។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ (ត្រូវនឹងថ្ងៃទី ៩ ខែមិកសិរ ឆ្នាំរោង ឆស័ក) ប្រធានរដ្ឋ វៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមពិធី បើកប៊ិច (ការសរសេរអក្សរនាដើមនិទាឃរដូវឆ្នាំថ្មី) នៅតំបន់រំលឹកវិញ្ញាណក្ខន្ធវីរបុរសជាតិ - វរជនវប្បធម៌ពិភពលោក Nguyen Trai នៅឃុំ Nhi Khe ស្រុក Thuong Tin ទីក្រុងហាណូយ។

ពិធីបើកប៊ិចនាដើមនិទាឃរដូវឆ្នាំថ្មី គឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃតំបន់ដី Thuong Tin ដោយមានប្រពៃណីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ។។ នេះជាសកម្មភាពប្រកបដោយអត្ថន័យ លើកទឹកចិត្តដល់ប្រជាជនទាំងមូលនៅមូលដ្ឋានឲ្យយកចិត្តទុកដាក់ដល់ការរៀនសូត្រ ប្រឡងប្រណាំងធ្វើពលកម្មនិងផលិតកម្ម។

ក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអាំងប៉ាវឆ្នាំថ្មី ហើយសួរសុខទុក្ខជនចាស់ជរា ក្មួយៗកុមារនិងយុវជនជំទង់។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ និងថ្នាក់ដឹកនាំទីក្រុងហាណូយ ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីដែលកំពុងធ្វើការនៅការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នៅឃុំ Van Binh ស្រុក Thuong Tin ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​ពិធីប្រកាសបង្កើតទីក្រុងបាក់និញ

Top