• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

នាថ្ងៃទី ១៥ វិច្ឆិកានេះ អញ្ជើញឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការដែលជប៉ុនបានប្រកាសអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀត ណាមលោក Vo Van Thuong និងលោកជំទាវភរិយា ទៅកាន់ប្រទេសជប៉ុន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា៖

“តាមគម្រោង លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ តាមការអញ្ជើញរបស់រដ្ឋជប៉ុន។ ក្នុងបរិបទដែលទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ ហើយក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Vo Van Thuong នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅថែមទៀត នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី ជាក់ស្តែង មានប្រសិទ្ធភាព និងយូរអង្វែងលើគ្រប់វិស័យ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ក៏ដូចជាក្នុងតំបន់ និងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។

Top