• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កុមារគួរតែទទួលបន្តមរតពីជំនាន់មុនៗ ប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំដោយឥតឈប់ឈរ

លោកប្រធានរដ្ឋមានគោល បំណងថា ក្មួយៗនឹងពង្រីកប្រពៃណីរបស់ប្រជាជាតិ ដោយទទួលបន្តមរតកពីបុព្វបុរស ជំនាន់មុន ខិតខំប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំដោយឥតឈប់ឈរ ក្លាយជាកូនៗដ៏ឆ្នើមក្នុងមហាគ្រួសារបណ្ដាជនជាតិ វៀតណាម។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងជំនួបជាមួយកុមារគំរូចំនួន ២៦៣ នាក់ ដែលតំណាងកុមារនៃ ជនជាតិទាំង៥៤លើទូទាំងប្រទេស មកចូលរួមមហោស្រពកុមារ គំរូនៃបណ្ដាជនជាតិទូទាំងប្រទេសលើកទី ៤ ឆ្នាំ ២០២២។ (រូបថត៖ VNA)  
នាព្រឹកថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយកុមារគំរូចំនួន ២៦៣ នាក់ ដែលតំណាងកុមារនៃ ជនជាតិទាំង៥៤លើទូទាំងប្រទេស មកចូលរួមមហោស្រពកុមារ គំរូនៃបណ្ដាជនជាតិទូទាំងប្រទេសលើកទី ៤ ឆ្នាំ ២០២២។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ  លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្តែង មនោសញ្ចេតនាប្រកបដោយក្ដីស្រឡាញ់ចំពោះក្មួយៗ។ លោកប្រធានរដ្ឋមានគោល បំណងថា ក្មួយៗនឹងពង្រីកប្រពៃណីរបស់ប្រជាជាតិ ដោយទទួលបន្តមរតកពីបុព្វបុរស ជំនាន់មុន ខិតខំប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំដោយឥតឈប់ឈរ ក្លាយជាកូនៗដ៏ឆ្នើមក្នុងមហាគ្រួសារបណ្ដាជនជាតិ វៀតណាម។

មហោស្រពកុមារគំរូបណ្ដាជនជាតិទូទាំងប្រទេសលើកទី៤ ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ និងខេត្ត Phu Tho៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top