• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh៖ ទីក្រុងហូជីមិញ​ត្រូវឆ្លៀត​យកពេលវេលាមាស ដើម្បីគ្រប់គ្រងជំងឺរាតត្បាតឲ្យបានឆាប់រហ័សបំផុត

នាព្រឹកថ្ងៃទី ២៦ ខែសីហា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យបណ្ដាមូលដ្ឋានធ្វើចត្តាឡីស័កនៅ ឃុំ សង្កាត់សម្រាប់អ្នកឆ្លងជំងឺកូវីដ ១៩ (F0) និងអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺ (F1) នៅទីក្រុងហូជីមិញ។
 

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យបណ្ដាមូលដ្ឋានធ្វើចត្តាឡីស័ក

នៅមណ្ឌលធ្វើចត្តាឡីស័កទាំងនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានស្នើឲ្យទីក្រុងហូជីមិញត្រូវឆ្លៀតយកពេលវេលាមាស ខណៈពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដើម្បីធ្វើតេស្តរក F0 ហើយត្រូវធ្វើតេស្តយ៉ាងទូលំទូលាយ ជាពិសេសគឺមុខសញ្ញាដែលមានគ្រោះអាស្នខ្ពស់ ដូចជាមនុស្សដែលមានអាយុលើលពី ៥០ ឆ្នាំឡើងទៅ ព្រមទាំងចាត់វិធានការព្យាបាលជូន F0 ឲ្យសមស្រប។
ទន្ទឹមនឹងនេះត្រូវធានាសុខុមាលភាពសង្គម។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ប្រជាជនត្រូវទទួលបានសេវាកម្មសុខាភិបាលឲ្យបានឆាប់បំផុត។

 

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យបណ្ដាមូលដ្ឋានធ្វើចត្តាឡីស័ក

ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងពេទ្យយោធា និងកម្លាំងនៅតាមបណ្ដាច្រកត្រួតពិនិត្យនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងនេះ គប្បីលើកទឹកចិត្តដល់ប្រជាជនជួយប្រជាជនហើយផ្ទៀងស្ដាប់បំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាអំពាវនាវដល់ប្រជាជនចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top