• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩គឺជាចំណុចដ៏លេចធ្លោបំផុតរបស់ផ្នែកសុខាភិបាលវៀតណាមក្នុងឆ្នាំ២០២១

នាថ្ងៃទី២០ ខែមករា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទដាក់ពង្រាយការងារសុខាភិបាលក្នុងឆ្នាំ ២០២២ ដែលត្រូវបានក្រសួងសុខាភិបាលរៀបចំឡើងដោយផ្ទាល់នៅឯទីស្នាក់ការរដ្ឋាភិបាល ហើយតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយកន្លែងចំនួនជាង៧០០ នៅតាមខេត្ត ក្រុងទាំង៦៣ក្នុងប្រទេស។
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅសន្និសីទ។
(រូបថត៖ VNA)


ថ្លែងនៅសន្និសីទ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចាត់ទុកថា ឆ្នាំ ២០២១ទើបតែបានកន្លងផុតទៅ ដោយមានការលំបាក បញ្ហាប្រឈមជាច្រើនរាប់ មិនអស់ដែលបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែប្រទេសវៀតណាមនៅតែ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ក្នុងសមិទ្ធផលរួមរបស់ប្រទេសជាតិទាំង មូលនោះ មានការរួមវិភាគទាននៃផ្នែកសុខាភិបាល ដែលបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការទប់ស្កាត់ការឆ្លង រាលដាលនៃកូវីដ-១៩ ផ្លាស់ប្ដូរស្ថានការណ៍ដោយទាន់ពេលវេលាទៅ “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព” សំដៅប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាត ផង ព្រមទាំងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញផងដែរ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានប្រសាសន៍ថែមទៀតថា ក្នុងឆ្នាំ ២០២២ ស្ថានការណ៍អន្តរជាតិនិងក្នុងប្រទេសត្រូវបានព្យាករណ៍ថា នៅតែមានបញ្ហា ប្រឈមជាច្រើន ជាពិសេសបន្ទាប់ពីវីរុសបំប្លែងថ្មី Omicron អាចកើតមានវីរុសបំប្លែងថ្មី ផ្សេងទៀត ដែលបណ្ដាលឲ្យការវិវឌ្ឍន៍នៃជម្ងឺកូវីដ-១៩កាន់តែពិបាកទាយទុកជាងមុន។ លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យផ្នែកសុខា ភិបាល ត្រូវមានវិធានការ គោល នយោបាយ កម្មវិធីធ្វើសកម្មភាពដើម្បីបង្ការទប់ស្កាត់ជម្ងឺរាតត្បាត; ត្រៀមខ្លួនជាស្រេច សម្រាប់គ្រប់ករណីទាំងអស់; អនុវត្តន៍ឲ្យបាន “ឆាប់រហ័សកាន់តែឆាប់រហ័សជាងទៀត” នូវយុទ្ធនាការចាក់វ៉ាក់សាំង ធានាសុវត្ថិភាព ដាស់តឿនការចាក់វ៉ាក់សាំង ជូនកុមារ ការចាក់ដូសជំរុញ ចាត់វិធានការបើកសាលារៀនឡើងវិញឲ្យមានសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top