• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide

នាថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២១ ពីទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide (រូបថត៖ VGP/Nhat Bac)


ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លានិងមានប្រសិទ្ធិភាព លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៥ រួមមាន៖ បន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; គាំទ្រការទាក់ទងផ្ទាល់នឹងប្រភពផ្គត់ផ្គង់និងកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាអំពីវ៉ាក់សាំងការពារ កូវីដ ១៩; លើកទឹកចិត្តនិងឧបត្ថម្ភសហគ្រាសជប៉ុនឱ្យបង្កើនការវិនិយោគនៅវៀត ណាម ឧបត្ថម្ភដល់ការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភមានការច្នៃប្រឌិត ផ្សាភ្ជាប់នឹងការផ្ទេរបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ បៃតងនិងស្អាត។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមក្នុងការអនុវត្ត “កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ” កសាងសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ក៏ដូចជាបង្កើនការទទួលសិក្ខាកាម វៀតណាមទៅធ្វើការនៅជប៉ុន រួមទាំងបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រ កបដោយគុណភាពខ្ពស់ក្នុងស្ថានភាពថ្មី។

ដោយយល់ស្របនឹងសំណើររបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់ជប៉ុនដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាមហើយនឹងបន្តគាំទ្រដល់វៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យដឹកជញ្ជូន ថាមពល បរិស្ថាននិងកិច្ចសហប្រតិបត្តិការអវកាស។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានសង្កត់ធ្ងន់ថា ជប៉ុននឹងផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាអតិបរមាជាមួយវៀតណាមដើម្បីធានានូវវ៉ាក់សាំងការពារ-១៩ ដែលចាំបាច់ ក៏ដូចជា ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល បន្តជួយ បណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វៀតណាម។

នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងក្រសួង សាខានិងមូលដ្ឋាន ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; ត្រៀមរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងជប៉ុន (ឆ្នាំ ២០២៣) ឲ្យសក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមទាំងបញ្ហាសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រីទាំងពីររូបបានយល់ព្រមបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top