• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វិស័យទេសចរណ៍នៃខេត្ត Phu Yen ប្រៀបប្រដូចទៅនឹងគ្រាប់ពេជ្រមិនទាន់ច្នៃមួយគ្រាប់

នាព្រឹកថ្ងៃទី២០ កុម្ភៈ នៅទីក្រុង Tuy Hoa នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងក្រុមការងាររបស់រដ្ឋាភិបាលបានជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Phu Yen អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការទាក់ទាញវិនិយោគចំពោះ គម្រោងការណ៍សំខាន់ៗនៅតំបន់។

ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យខេត្ត Phu Yen យកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ឯកជន ជាពិសេសគឺលើវិស័យទេសចរណ៍។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា វិស័យ ទេសចរណ៍នៃខេត្ត Phu Yen ប្រៀបប្រដូចជាគ្រាប់ពេជ្រមិនទាន់ច្នៃមួយគ្រាប់ ដែលត្រូវការបាតដៃដ៏ ប៉ិនប្រសពដើម្បីធ្វើការងារនេះ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យខេត្ត Phu Yen ត្រូវយកចិត្តទុកដាក់ដល់ចក្ខុ វិស័យអភិវឌ្ឍ ការការពារបរិស្ថានប្រកបដោយចីរភាព ការអនុវត្តយុទ្ធសាស្ត្រផ្លាស់ប្ដូរ ឌីជីថលជាតិ និងដំណោះស្រាយដ៏សមស្រប ឆ្លៀតយកប្រភពធនធាននានាដើម្បី បម្រើការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “រាល់របៀបធ្វើនេះ មិនត្រឹមតែជាយុទ្ធសាស្ត្រនិងអនុសាសន៍សម្រាប់ខេត្ត Phu Yen តែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ផ្សេងជាច្រើនទៀតលើទូទាំងប្រទេស ក្នុងស្ថានភាពថ្មីទៀតផង។ ខ្ញុំចង់និយាយថា ខេត្ត ក្រុងទាំងអស់លើទូទាំងប្រទេសត្រូវ តែមានរបៀបធ្វើដ៏សមស្របនិងជាក់ស្ដែងក្នុងការអភិវឌ្ឍ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការសភាជាន់ទាបម៉ាឡេស៊ីក្នុងរដ្ឋធានី Kuala Lumpur ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato’ Johari bin Abdul ជាអធិបតីពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។

Top