• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សង្កត់ធ្ងន់លើសសរស្តម្ភអភិវឌ្ឍន៍ទាំង ៣ នៃ ទីក្រុង Hai Phong

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong (រូបថត៖ VGP/ Quang Hieu)
 

នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង។

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា នេះជាជំនួបជាមួយអ្នកបោះឆ្នោតលើកទី ២៥ ហើយក៏ជាជំនួបចុងក្រោយជាមួយអ្នកបោះឆ្នោតក្នុងរយៈពេល ៥ ឆ្នាំក្នុងនាមជាសមាជិកសភានៃទីក្រុង Hai Phong ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃការអភិវឌ្ឍរបស់ទីក្រុង Hai Phong ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក គឺល្អប្រសើរនិងទូលំទូលាយ។ ទំហំសេដ្ឋកិច្ចរបស់ទីក្រុងបានកើនឡើងពីការចូលរួមចំណែក ៣,៥ % នៃទូទាំងប្រទេសនៅដើមអាណត្តិ បានកើនឡើង ៥,៣% នៅចុងអាណត្តិ។ កំណើនសេដ្ឋកិច្ចនៅចុងអាណត្តិគឺខ្ពស់ជាងទ្វេដង បើប្រៀបធៀបទៅនឹងដើមអាណត្តិ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាទីក្រុងត្រូវតែអភិវឌ្ឍន៍យ៉ាងខ្លាំងនូវសសរស្តម្ភសេដ្ឋកិច្ចចំនួន ៣ គឺសេដ្ឋកិច្ចសមុទ្រ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងទេសចរណ៍ ដើម្បីលើកកម្ពស់សក្តានុពល កសាងទីក្រុង Hai Phong ឲ្យក្លាយទៅជាទីក្រុងកំពង់ផែដ៏សំខាន់ ដែលជាទិសដៅនៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិ និងមជ្ឈមណ្ឌលទេសចរណ៍គុណភាពខ្ពស់លំដាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top