• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រួតពិនិត្យស្ថានភាពខូចខាតនិងដឹកនាំការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះផលវិបាកដោយព្យុះទីហ្វុងយ៉ាហ្គីនៅខេត្ត Quang Ninh

នារសៀលថ្ងៃទី ៨ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះពិនិត្យស្ថានភាពខូចខាត និងបានដឹកនាំការអនុវត្តវិធានការបន្ទាន់ ដើម្បីជំនះ ផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នៅខេត្ត Quang Ninh និង Hai Phong ជាកន្លែងដែលព្យុះបានបោកបក់មក ដោយមានកម្លាំងខ្យល់បក់ខ្លាំងបំផុត បង្កការខូចខាតច្រើនបំផុតនេះ បើយោងតាមស្ថិតិរហូតដល់ព្រឹកថ្ងៃដដែល។
លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រួតពិនិត្យស្ថានភាពខូចខាតនិងដឹកនាំការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះផលវិបាកដោយព្យុះទីហ្វុងយ៉ាហ្គីនៅខេត្ត Quang Ninh។ រូបថត៖ VNA

នៅខេត្ត Quang Ninh លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញសួរសុខទុក្ខប្រជាជនអំពីការខូចខាត និងលើកទឹកចិត្តដល់កង ទ័ព ប៉ូលីស យុវជន និងកម្មករបរិស្ថានទីក្រុង ដែលបំពេញកាតព្វកិច្ចសម្អាតបន្ទាប់ពីព្យុះ។ លោកនាយករដ្ឋមន្ត្រីចែករំលែកជាមួយការខាត បង់ដែលរដ្ឋាភិបាល និងប្រជាជនខេត្ត Quang Ninh បានរងទុក្ខដោយសារព្យុះទីហ្វុង Yagi; ដោយសង្ឃឹមថា ខេត្តនឹងអាចជំនះលើការខូចខាតដោយខ្យល់ព្យុះបានឆាប់ ហើយឆាប់វិលមករកស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនវិញ។

មុននេះ ក្នុងសន្និសីទដើម្បីជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នាព្រឹកមិញនេះ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីបានដឹកនាំការឧបត្ថម្ភជាបន្ទាន់ចំនួនប្រហែល ១០០ ពាន់លានដុង (ប្រហែល ៤ លានដុល្លារអាមេរិក) ចំពោះតំបន់នីមួយៗនៃខេត្ត Quang Ninh និង Hai Phong ដើម្បីជំនះពុះពារលើផលវិបាក។

យោងតាមនាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការក្រសួងការពារប្រទេស) គិតត្រឹមម៉ោង ២ រសៀលនេះ (ថ្ងៃទី ៨ ខែកញ្ញា) ព្យុះទីហ្វុង Yagi បានបណ្តាលឲ្យប្រជាជនយ៉ាងហោចណាស់ ១៤ នាក់ស្លាប់និងរបួស ២២០ នាក់ ។

ទាក់ទិននឹងការខូចខាតទ្រព្យសម្បត្តិជាបឋម មានរថយន្តចំនួន ៣៨ គ្រឿងនៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Quang Ninh ត្រូវលិច រសាត់ដាច់ឬបាត់។ ផ្ទះជាង ៧៤០ខ្នងបានរងការខូចខាត និងដំបូលផ្ទះរបស់ពួកគេត្រូវបានខ្ទេចខ្ទីអស់។ សាលារៀន២ខ្នងរងការបំផ្លាញ់។ ដើមឈើជាង ៥.៧០០ ត្រូវបានដួល។ ទាក់ទងនឹងវិស័យកសិកម្ម ដំណាំស្រូវជាង ៩ពាន់ហិកតារត្រូវបានខូចខាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top