• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក

នារសៀលថ្ងៃទី៣១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក បានអញ្ជើញដឹកនាំសម័យប្រជុំអនឡាញលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យក្រសួង វិស័យ មូលដ្ឋាន និងសមាជិកម្នាក់ៗនៃគណៈកម្មាធិការដឹកនាំ យោងទៅតាមមុខងារ ភារកិច្ចនិងសិទ្ធិអំណាច ដើម្បីអនុវត្តន៍ការងារ ភារកិច្ចដោយម្ចាស់ការ។ រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកទឹកចិត្តមូលដ្ឋានឱ្យស្នើគម្រោងផ្លូវដែក និងធ្វើជាភ្នាក់ងារគ្រប់គ្រងសម្រាប់គម្រោងទាំងនេះ។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវពិនិត្យ និងបំពេញបន្ថែមដំណើរការ បទបញ្ជា នីតិវិធី ស្តង់ដារ និងបទដ្ឋានទាំងអស់ ស្របតាមច្បាប់ និងអនុវត្តន៍ត្រឹមត្រូវសិទ្ធិអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលប្រតិបត្តិការគម្រោង។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុ  (រូបថត៖ VNA)

 

លោកនាយករដ្ឋមន្ត្រីក៏បានដឹកនាំភារកិច្ចជាក់លាក់ ដើម្បីពន្លឿនវឌ្ឍនភាពនៃខ្សែរថភ្លើងឡាវកៃ - ហាណូយ - ហៃផុង ដោយសង្កត់ធ្ងន់លើការផ្តល់មូលនិធិ  និងការកាត់បន្ថយការចំណាយប្រចាំឆ្នាំចំនួន ៥% សម្រាប់គម្រោងនេះ។

ទាក់ទងនឹងខ្សែរថភ្លើងហាណូយ - ឡាងសឺន និងហៃផុង - ម៉ុងកៃ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្ហើយផែនការជាបន្ទាន់ជាមួយនឹងចក្ខុវិស័យ រយៈពេលមួយសតវត្សរ៍ ដោយកំណត់ផ្លូវក្នុងទិសដៅត្រង់បំផុត។

សម្រាប់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង លោកនាយករដ្ឋមន្ត្រីបានដឹកនាំការអនុវត្តបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស ដោយរបាយការណ៍សិក្សាលទ្ធភាពត្រូវបញ្ចប់មិនឱ្យលើសពីត្រីមាសទីបួននៃឆ្នាំ ២០២៦៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អីរ៉ង់អះអាងថា ខ្លួនមិនចង់បានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ

អីរ៉ង់អះអាងថា ខ្លួនមិនចង់បានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ

(VOVWORLD) - អ៊ីរ៉ង់ពិតជាមិនចង់មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ។ សង្គ្រាមនឹងនាំមកនូវផលវិបាកដ៏មហន្តរាយ ដែលមិនមានប្រយោជន៍អ្វីទាំងអស់ដល់អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងតំបន់ទាំងមូល។

Top