• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបសន្ទនាជាមួយពលករក្នុងខេត្ត-ក្រុងចំនួន ៦៣ តាមទម្រង់ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញនាថ្ងៃទី ១២ មិថុនា

កម្មវិធី លោកនាយករដ្ឋមន្ត្រីជួបសំណេះសំណាលនិងជួបសន្ទនាជាមួយកម្មករ កម្មការិនី ក្រោមប្រធានបទ “កម្មករវៀតណាមមានសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ” នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅខេត្ត Bac Giang។
  អនុប្រធានសហជីពសហព័ន្ធពលកម្មវៀតណាមថ្លែងមតិក្នុងសន្និសីទកាសែត (រូបថត៖ VOV)  

កម្មវិធីនេះនឹងមានកម្មករចំនួន ៤.៥០០ នាក់ ចូលរួមផ្ទាល់នៅខេត្ត Bac Giang និងផ្សាយតាមប្រព័ន្ធ អនឡាញតាមខេត្តក្រុងទាំង ៦៣។ នេះជាវេទិកា សម្រាប់សមាជិកសហជីព និងកម្មករបានជួបពិភាក្សាគ្នា បង្ហាញពីគំនិត សេចក្តីប្រាថ្នា និងអនុសាសន៍ ស្នើឡើងបញ្ហាទាក់ទងនឹងការងារ និងជីវភាពជាមួយប្រមុខរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញផ្ទៀងស្តាប់ និងដឹកនាំការដោះស្រាយបញ្ហាដែលនិយោជិតលើកឡើង។

យោងតាមលោក  Ngo Duy Hieu អនុប្រធានសហព័ន្ធការងារវៀតណាម៖ រហូតមកដល់ពេលនេះ សហព័ន្ធសហភាព និងសហជីពគ្រប់លំដាប់ថ្នាក់បានទទួលនូវសំណួរ អនុសាសន៍ និងសំណូមពរជាច្រើនពីកម្មករ ដែលផ្តោតលើក្រុមបញ្ហាមួយចំនួនដូចជា៖ ប្រាក់បៀរវត្ស ការធ្វើវិសោធនកម្មគោលនយោបាយធានារ៉ាប់រង ឬអនុសាសន៍ដើម្បីលើកកម្ពស់ការទូទាត់គោលនយោបាយសម្រាប់និយោជិត៖

“ក្រៅពីប្រាក់បៀរវត្ស កង្វល់ធំបំផុតគឺបញ្ហាលំនៅដ្ឋាន និងសាលាមត្តេយ្យ សាលារៀន និងស្ថាប័ននានាសម្រាប់កម្មករ ដែលពួកគេផ្តោតសំខាន់ជាពិសេស។ បន្ទាប់មកគឺបញ្ហានៃការផ្តល់ឥណទានដល់កម្មករនិយោជិត ដែលពលករចង់មានគោលនយោបាយឥណទានសម្រាប់ពួកគេ នៅពេលដែលយើងមានប្រព័ន្ធឥណទានដ៏ល្អសម្រាប់កម្មករ យើងនឹងឈ្នះលើឥណទានខ្មៅដែលកំពុងរាលដាលយ៉ាងសន្ធោសន្ធៅនាពេលបច្ចុប្បន្ននេះ”។

នៅក្នុងកម្មវិធីនោះ សហព័ន្ធសហភាពពលករវៀតណាម និងទូរទស្សន៍វៀតណាមក៏បានបើកកម្មវិធីកម្សាន្តសម្រាប់កម្មករ ដែលមានឈ្មោះថា “ម៉ោងទី៩+”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top