ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិត្រូវសម្រេចគោលដៅស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០០ នៅអាស៊ីក្នុងពេលឆាប់ៗ
នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នៅក្នុងពិធីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើត (១៩៥៦ - ២០២៦) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ (NEU) ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ផ្តោតលើការបណ្តុះបណ្តាលអ្នកដែលមានទេពកោសល្យ និងធនធានមនុស្សដែលមានគុណភាពខ្ពស់ ផ្លាស់ប្តូរយ៉ាងខ្លាំងទៅការបណ្តុះបណ្តាលដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ រួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) និងជំនាញឌីជីថល; បង្កើនគុណភាពនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រឹក្សាគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមយុទ្ធសាស្ត្រជាតិ ដូចជា៖ ការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ ការលើកកំពស់ផលិតភាពការងារ ការផ្លាស់ប្តូរឌីជីថល។ល។
អស់រយៈពេលជាង ៧០ ឆ្នាំរួមដំណើរជាមួយប្រទេសជាតិ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិមានកម្មវិធីជាប់ស្ដង់ដារអន្តរជាតិចំនួន ៨៨ ដោយជាប់ចំណាត់ថ្នាក់លេខ ៨៥ នៅលើពិភពលោកទាក់ទងនឹងលក្ខណវិនិច្ឆ័យកំណើនសេដ្ឋកិច្ច និងការងារប្រកបដោយចីរភាព៕






