លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យអប់រំនិងបណ្តុះបណ្តាលមានចំនួនភារកិច្ចនិងការងារយ៉ាងច្រើន ដែលបក្សនិងរដ្ឋបានកំណត់ថា ជាគោលនយោបាយជាតិចម្បង ហើយការិយាល័យនយោបាយ និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម យកចិត្តទុកដាក់ពិសេស។ ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ក្រសួងត្រូវផ្តោតលើការបង្ហើយ និងដាក់ពាក្យស្នើសម្រាប់ការចេញផ្សាយភ្លាមៗឯកសារនិងគម្រោងនានា ដូចជា៖ ក្រឹត្យស្តីពីការលើកលែងថ្លៃទិញសៀវភៅសិក្សាសម្រាប់ការអប់រំចំណេះដឹងទូទៅ និងផែនទីបង្ហាញផ្លូវសម្រាប់ការលើកលែងថ្លៃសិក្សា និងកម្មវិធីសិក្សាសម្រាប់មុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខនៅគ្រឹះស្ថានឧត្តមសិក្សា និងការអប់រំវិជ្ជាជីវៈ; ក្រឹត្យស្ដីពីការកំណត់មូលនិធិអាហារូបករណ៍ជាតិ; ការអនុម័តលើក្របខ័ណ្ឌរចនាសម្ព័ន្ធប្រព័ន្ធអប់រំជាតិ និងក្របខ័ណ្ឌគុណវុឌ្ឍិជាតិវៀតណាម; គម្រោងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អគុណភាពប្រតិបត្តិការរបស់សាកលវិទ្យាល័យធំៗមួយចំនួននៅ Vinh, Hue, Da Nang, Nha Trang, Quy Nhon ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏មានកិត្យានុភាពនៅក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រីមានបំណងថា ថ្នាក់ដឹកនាំក្រសួងនឹងមានភាពសកម្ម ភាពប្ដូរផ្ដាច់ ភាពម៉ឺងម៉ាត់និងប្រសិទ្ធភាពជាងមុន ដោយផ្តោតលើការដោះស្រាយឧបសគ្គ ធានាវឌ្ឍនភាព និងប្រសិទ្ធភាពឲ្យកាន់តែជាក់ស្តែងក្នុងការអនុវត្តការងារនៃផ្នែកអប់រំ៕







