ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីឡេ មិញ ហ៊ឹង នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា; ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសហប្រធាននៃកិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦។
លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ក៏បានទទួលជួបជាមួយថ្នាក់ដឹកនាំ និងយុវជនឆ្នើមៗនៃសហភាពសហព័ន្ធយុវជនកម្ពុជា; អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ វិមានរំលឹកដល់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងវិមានមិត្តភាពកម្ពុជា-វៀតណាម: ទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមនៅកម្ពុជាផងដែរ៕





