ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្ន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានចាត់ទុកថា ប្រទេសទាំងពីរត្រូវតែសាមគ្គីគ្នាឲ្យកាន់តែ ជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាជាសកលនានា។ លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
"យើងខ្ញុំចាត់ទុកប្រទេសជប៉ុនជាដៃគូសំខាន់ចម្បងជានិច្ច និងជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែងលើគ្រប់វិស័យទាំងអស់; គាំទ្រ យ៉ាងខ្ជាប់ខ្ជួនចំពោះប្រទេសជប៉ុនក្នុងការបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងប្រកបដោយ វិបុលភាព ក៏ដូចជាពង្រីកតួនាទីកាន់តែសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកផងដែរ"។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ ជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុ ស្សប្រកបដោយគុណភាពខ្ពស់; បង្កើនការផ្តល់អាហារូបករណ៍សម្រាប់និស្សិតវៀត ណាម; ជួយឧបត្ថម្ភសហគមន៍សហគ្រាសចំនួន ៧០ និងវិស្វករបច្ចេកវិទ្យាព័ត៌មាន ចំនួន ៥០០០ នាក់របស់វៀតណាម ដើម្បីចូលរួមយ៉ាងសកម្មក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យាព័ត៌មាន និងដំណើរការផ្លាស់ប្តូរឌីជីថលរបស់ជប៉ុន។ លោកនាយករដ្ឋមន្ត្រី Ishiba Shigeru បានអះអាងថា ជប៉ុននឹងជួយឧបត្ថម្ភគម្រោងស្រាវជ្រាវរួម និងការ បណ្តុះបណ្តាលថ្នាក់បណ្ឌិតផ្នែក semiconductors របស់វៀតណាម តាមរយៈគម្រោង សហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រវាងជប៉ុន-សមាគមន៍ប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកនាយករដ្ឋមន្រ្តីបានជម្រាបជូនថា ជប៉ុនសន្យា អនុវត្តន៍គម្រោងចំនួន ១៥ នៅក្នុងវិស័យផ្លាស់ប្តូរថាមពលដែលមានតម្លៃជាង ២០ ពាន់លានដុល្លារអាមេរិក ក្រោមគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរថាមពលអាស៊ី និង សហគមន៍អាស៊ីសម្រាប់ការបំភាយឧស្ម័នសូន្យសុទ្ធ។
នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពន្លឿនកិច្ចសហប្រតិបត្តិការ ODA ជំនាន់ថ្មី សម្រាប់គម្រោងយុទ្ធសាស្ត្រ; កំណត់វឌ្ឍនភាពជាក់លាក់សម្រាប់គម្រោងជានិមិត្តរូប នៃទំនាក់ទំនងទ្វេភាគីដូចជា៖ សាកលវិទ្យាល័យវៀតណាម - ជប៉ុន មន្ទីរពេទ្យ Cho Ray មូលដ្ឋានទី២ ក៏ដូចជាគម្រោងនៃមជ្ឈមណ្ឌលអវកាសវៀតណាម... នាយករដ្ឋ មន្ត្រីទាំងពីរក៏បានឯកភាពលើគោលដៅភ្ញៀវទេសចរចំនួន២លាននាក់ដែលធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងមួយឆ្នាំផងដែរ។
បន្ទាប់នោះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រី Ishiba Shigeru បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការវៀតណាម-ជប៉ុនចំនួន៤។ ភាគីទាំងពីរក៏បានចេញសេចក្តីប្រកាសព័ត៌មានរួមអំពីលទ្ធផល ជាក់លាក់នៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru៕