• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ EAS ចាំបាច់ត្រូវនាំមុខគេក្នុងការការពារគោលការណ៍នៃច្បាប់អន្តរជាតិនិងពហុភាគីនិយម

កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ រួមជាមួយមេដឹកនាំនៃប្រទេស អាស៊ាន និងដៃគូនានា រួមមាន ចិន សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ២០។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ២០។ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើ ថា អាស៊ីបូព៌ា (EAS) ចាំបាច់ត្រូវនាំមុខគេក្នុងការការពារគោលការណ៍នៃច្បាប់អន្តរ ជាតិ ពហុភាគីនិយម ជំរុញសណ្តាប់ធ្នាប់តំបន់ដែលបើកចំហ បរិយាប័ន្ន តម្លាភាព និងផ្អែកលើច្បាប់ ដោយមានអាស៊ានដើរតួនាទីមជ្ឈភាព។ ទន្ទឹមនឹងនោះ EAS ត្រូវ ត្រួសត្រាយផ្លូវក្នុងកិច្ចសហប្រតិបត្តិការ ជំរុញកម្លាំងចលករកំណើនថ្មីៗ ជាពិសេស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។

ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ខាងកើត គឺជាតម្រូវការបន្ទាន់ និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ និង វិបុលភាពរួម; ស្នើឱ្យភាគីនានាគោរពច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២ រក្សាការអត់ធ្មត់ មិនធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ ដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងសម្របសម្រួលអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចក្រមប្រតិបត្តិ (COC) ឱ្យ បានជាក់ស្ដែងនិងមានប្រសិទ្ធភាព។ វៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេច រួម ចំណែកដល់ដំណើរការសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាពនៅលើឧបទ្វីបកូរ៉េ; អំពាវនាវឱ្យភាគីនានា បន្តការចរចាឡើងវិញក្នុងពេលឆាប់ៗនេះ រក្សាការអត់ធ្មត់ ជៀសវាងធ្វើឲ្យភាពតានតឹងកើនឡើង និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សា ធ្វើការសន្ទនាដ៏ទូលំទូលាយ បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ការជួយសង្គ្រោះមនុស្សធម៌ តាមនោះជំរុញដំណើរ ការផ្សះផ្សា និងរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ បរិយាប័ន្ន និងមានសុវត្ថិភាព; ស្នើសុំឱ្យដៃគូបន្តគាំទ្រ និងអមដំណើរអាស៊ានក្នុងដំណើរការនេះ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង គូឡាឡាំពួរ ស្តីពីខួបអនុស្សាវរីយ៍លើកទី ២០ នៃ EAS និងសេចក្តីថ្លែងការណ៍ EAS ស្តីពីការជំរុញការធ្វើមូលដ្ឋានីយកម្មក្នុងការព្យាករណ៍ និងការឆ្លើយតបនឹងគ្រោះ មហន្តរាយ រួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ EAS នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព ចីរភាព និងវិបុលភាព៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ពានរង្វាន់អ្នកមានទេពកោសល្យវៀតណាមតំណាងឱ្យជម្រៅនៃភាពវៃឆ្លាតរបស់មនុស្សវៀតណាម

ពានរង្វាន់អ្នកមានទេពកោសល្យវៀតណាមតំណាងឱ្យជម្រៅនៃភាពវៃឆ្លាតរបស់មនុស្សវៀតណាម

នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ លោក ត្រិន ថាញ់មិន ប្រធាន រដ្ឋសភាវៀតណាមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់ពានរង្វាន់ អ្នកមានទេពកោសល្យវៀតណាមឆ្នាំ ២០២៥។

Top