• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងក្នុងសន្និសីទគំនិតផ្តួចផ្តើមវិនិយោគអនាគតលើកទី៨

កាលពីថ្ងៃទី ៣០ ខែតុលា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគ អនាគត (FII) លើកទី ៨ ក្រោមប្រធានបទ “ជើងមេឃគ្មានទីបញ្ចប់៖ ការវិនិយោគថ្ងៃនេះ តម្រង់ទិសសម្រាប់អនាគត"។
 លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងក្នុងសន្និសីទគំនិតផ្តួចផ្តើមវិនិយោគអនាគតលើកទី៨។ (រូបថត៖ VNA)

នៅក្នុងសុន្ទរកថាដ៏សំខាន់ នៅឯសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការវិនិយោគប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវ និងការតម្រង់ ទិសសម្រាប់អនាគត។ ហេតុដូច្នេះ នៅក្នុងសន្និសីទលើកនេះ វៀតណាមមានបំណងចង់ឱ្យដៃគូ សហគមន៍ធុរកិច្ចនិងវិនិយោគិន ពង្រីកតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការដឹកនាំ និងតម្រង់ទិសការអភិវឌ្ឍតាមស្មារតី “ការវិនិយោគថ្ងៃនេះ តម្រង់ទិសសម្រាប់អនាគត”; ជាពិសេស ត្រូវការរួមដំណើរ ជួយគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រដោយ "មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេច ចោលនៅពីក្រោយឡើយ" នៅក្នុងពិភពលោកដ៏ល្អប្រសើរមួយ។ វៀតណាមសង្ឃឹមថា បណ្ដាដៃគូ សហគមន៍ធុរកិច្ច វិនិយោគិននៅអារ៉ាប៊ីសាអូឌីត មជ្ឈិមបូព៌ា និងពិភពលោក បន្តជំរុញយ៉ាងខ្លាំងនូវសកម្មភាពវិនិយោគ អាជីវកម្មនៅវៀតណាម និងជាមួយដៃគូវៀតណាម ជាពិសេសលើវិស័យដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត កុំព្យូទ័រពពក អ៊ីនធឺណែតនៃវត្ថុ ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ អភិបាលកិច្ចឆ្លាតវៃ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“វៀតណាមជានិច្ចកាលជំរុញយ៉ាងខ្លាំងនូវការអនុវត្តរបកគំហើញយុទ្ធសាស្ត្រអំពីស្ថាប័ន បង្កើតបរិយាកាសគតិយុត្តិអំណោយផល បរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយតម្លាភាព មានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និងសកលលោក; កាត់បន្ថយ និងសម្រួលនីតិវិធីរដ្ឋបាលដោយឥតឈប់ឈរ ផ្តល់អាទិភាពដល់វិស័យនិងផ្នែក ដែលទើបលេចចេញ ដោះស្រាយការលំបាកសម្រាប់ការវិនិយោគ អាជីវកម្ម និងកិច្ចសហប្រតិបត្តិការ។ វៀតណាមកំពុងផ្តោតលើការវិនិយោគ អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រឲ្យកាន់តែស៊ីសង្វាក់គ្នានិងទំនើប ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និង ឡូជីស្ទីក; យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរួមចំណែកបង្កើនផលិតភាពការងារ និងប្រសិទ្ធភាពនៃការវិនិយោគ ”។

វៀតណាមមានបំណងនិងជឿជាក់ថា សហគ្រាសនិងវិនិយោគិនជុំវិញពិភពលោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយគ្នា ដើម្បីពិភពលោកនៃការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និរន្តរភាព និងវិបុលភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។

Top