• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បក្ស រដ្ឋយកចិត្តទុកដាក់ជាពិសេសក្នុងការដឹកនាំការងារតបស្នងសងគុណឲ្យបានល្អប្រសើរ

ទឹកភ្នែកនៅតែស្រក់លើថ្ពាល់របស់អ្នកម្តាយ ពីព្រោះមានកូនៗបានពលីជីវិត ស្នាមរបួសនៃសង្រ្គាមនៅតែឈឺជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលដែលអាកាសធាតុមិនអំណោយផល ផលវិបាកដែលបណ្តាលមកពីជាតិគីមីពុលពណ៌លឿងទុំនៅតែបញ្ឈឺមនុស្សជាច្រើននាក់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំផ្ញើមនោសញ្ចេតនា និងការតបស្នងសងគុណ យ៉ាងជ្រាលជ្រៅដល់កម្មាភិបាលជើងចាស់បដិវត្តន៍ វីរៈអ្នកម្ដាយវៀតណាម

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Hue ខេត្ត Thua Thien - Hue នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទលើកតម្កើងដល់ជនមានគុណូបការៈចំពោះបដិវត្តន៍ឆ្នើមៗនៅទូទាំងប្រទេសឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣)។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំផ្ញើមនោសញ្ចេតនា និងការតបស្នងសងគុណ យ៉ាងជ្រាលជ្រៅដល់កម្មាភិបាលជើងចាស់បដិវត្តន៍ វីរៈអ្នកម្ដាយវៀតណាម វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជាន យុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងអ្នកមានគុណូបការៈ៖ សង្រ្គាមបានកន្ងងផុតទៅហើយ ប្រទេសជាតិមានឯករាជ្យ និងឯកភាពហើយ ប៉ុន្តែនៅតែមានការឈឺចាប់ជាច្រើន។ ទឹកភ្នែកនៅតែស្រក់លើថ្ពាល់របស់អ្នកម្តាយ ពីព្រោះមានកូនៗបានពលីជីវិត ស្នាមរបួសនៃសង្រ្គាមនៅតែឈឺជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលដែលអាកាសធាតុមិនអំណោយផល ផលវិបាកដែលបណ្តាលមកពីជាតិគីមីពុលពណ៌លឿងទុំនៅតែបញ្ឈឺមនុស្សជាច្រើននាក់។ ដោយយល់ដឹង និងចែករំលែកនូវការឈឺចាប់ទាំងនោះ ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ដឹកនាំ ការងារតបស្នងសងគុណឲ្យបានល្អប្រសើរ ហើយចេញផ្សាយគោលការណ៍ គោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពដល់យុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងអ្នកមានគុណូបការៈ ហើយចាត់ទុកថា នេះគឺជាភារកិច្ចនយោបាយដ៏សមខាន់ ជាប្រចាំផងដែរ

នាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះស្មារតីដ៏រឹងមាំ ឆន្ទៈ ដ៏មុតមាំ ការខិតខំប្រឹងប្រែងឈានឡើងរបស់យុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងអ្នកមានគុណូបការៈ ក្នុងនោះមានប្រតិភូឆ្នើមចំនួន ៣០០ នាក់ដែលចូលរួមសន្និសីទនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top