• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ទទួលបន្ទុកសន្តិសុខនិងសុវត្ថិភាពអ៊ីនធឺរណិត

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាល ឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។
  ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងមតិបញ្ចាដឹកនាំ។ (រូបថត៖ VOV)  

នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការជាតិទទួល បន្ទុកសន្តិសុខនិងសុវត្ថិភាពអ៊ីនធឺរណិត (គណៈកម្មាធិការទទួលបន្ទុក) បានបើក សម័យប្រជុំដំបូង ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការទទួលបន្ទុក។

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។ ទន្ទឹមនឹងអត្ថប្រយោជន៍ដែលដំណើរការផ្លាស់ប្តូរឌីជីថលនាំមកជូន  កិច្ចការថ្មីៗក៏កើត ឡើងផងដែរ។ ដូច្នេះ ត្រូវតែបង្កើនអភិបាលកិច្ចរដ្ឋ; សុក្រិតរបៀបរបប; ណែនាំ ប្រជាជននិងអាជីវកម្មឲ្យចូលរួម; បង្កើនសមត្ថភាពបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងមនុស្ស ដើម្បីធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវគោលមាគ៌ា គោលជំហររបស់បក្ស ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជាតិ ផល ប្រយោជន៍របស់ប្រជាជន សហគ្រាស និងកម្មវត្ថុពាក់ព័ន្ធនានា។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិកនៃគណៈកម្មាធិការទទួលបន្ទុក ដែលក្នុងនោះក្រសួងនគរបាលជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ការិយាល័យគណៈ កម្មាធិការជាតិទទួលបន្ទុកសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត និងអនុគណៈកម្មាធិការ ទទួលបន្ទុកសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវតែអនុវត្តន៍ជាបន្ទាន់នូវវិធានការដើម្បីការពារសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត ជាពិសេសនៅពេលដែលស្ថានភាពនយោបាយពិភពលោកនាពេលខាងមុខមានការ វិវឌ្ឍន៍ស្មុគស្មាញហើយការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិកំពុងប្រព្រឹត្តទៅយ៉ាង ខ្លាំងក្លា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top