• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រកាសបើកសម្ពោធគម្រោងផ្លូវល្បឿនលឿនសមាសភាគ Nha Trang - Cam Lam និង Vinh Hao - Phan Thiet

ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ច្រករបៀងដឹកជញ្ជូនខាងជើង-ខាងត្បូង ដើរតួនាទីយ៉ាងសែនសំខាន់ ដែលជាឆ្អឹងខ្នងនៃច្រករបៀងសេដ្ឋកិច្ច-ដឹកជញ្ជូនរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅពិធីបើកសម្ពោធ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមបាន សម្របសម្រួលជាមួយខេត្ត Khanh Hoa និង Binh Thuan រៀបចំពិធីបើកសម្ពោធគម្រោងផ្លូវល្បឿនលឿនសមាសភាគ Nha Trang - Cam Lam និង Vinh Hao - Phan Thiet។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមពិធីនៅខេត្ត Khanh Hoa

ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ច្រករបៀងដឹកជញ្ជូនខាងជើង-ខាងត្បូង ដើរតួនាទីយ៉ាងសែនសំខាន់ ដែលជាឆ្អឹងខ្នងនៃច្រករបៀងសេដ្ឋកិច្ច-ដឹកជញ្ជូនរបស់ប្រទេសជាតិ។ ដូច្នេះ ដើម្បីបង្កើតឡើងកម្លាំងចលករ និងពង្រីកសក្ដានុពល ប្រៀបខ្លាំងរបស់ខេត្តក្រុងនានានៅតាមច្រករបៀងនេះ ផ្លូវល្បឿនលឿនជើង-ត្បូងផ្នែកភាគខាងកើត ត្រូវបានរចនាដោយមានប្រវែងសរុបជាង ២.០០០ គីឡូម៉ែត្រ ពីច្រកទ្វារព្រំដែន Huu Nghi - Lang Son ដល់ខេត្ត Ca Mau ដោយឆ្លងកាត់ខេត្តក្រុងចំនួន ៣២; ហើយបានសម្រេចនិងដាក់ឱ្យដំណើរការជាង ៨០០ គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការសម្រេចខ្សែផ្លូវល្បឿនលឿនចំនួនពីរគឺ Nha Trang - Cam Lam និង Vinh Hao - Phan Thiet មានតួនាទី និងអត្ថន័យដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Khanh Hoa និង Binh Thuan និយាយដោយឡែក តំបន់ឆ្នេរប៉ែកខាងត្បូងភូមិភាគកណ្ដាលនិងប្រទេសជាតិនិយាយរួម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top