ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអតីតនាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក)
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកសាស្ត្រាចារ្យ Thomas
J.Vallely អតីតនាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) និងគណៈប្រតិភូអ្នកជំនាញមកពីសាកលវិទ្យាល័យ Fullbright
វៀតណាម។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកសាស្ត្រាចារ្យ
Thomas J.Vallely និងអ្នកជំនាញនានាបន្តជួយវៀតណាមក្នុងការពិគ្រោះយោបល់គោលនយោបាយ
ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស
និងការចែករំលែកបទពិសោធន៍អភិបាលកិច្ចឆ្លាតវៃ។
រីឯខ្លួនវិញ
លោកសាស្ត្រាចារ្យ Thomas J.Vallely និងអ្នកជំនាញនៃសាកលវិទ្យាល័យ Fullbright
បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម
និងការគ្រប់គ្រងប្រកបដោយភាពបត់បែន និងប្រសិទ្ធភាពរបស់រដ្ឋាភិបាល
និងនាយករដ្ឋមន្ត្រីក្នុងរយៈពេលកម្លងមក។ លោកសាស្ត្រាចារ្យបានសម្តែងការចាប់អារម្មណ៍
ចំពោះទស្សនវិស័យអភិវឌ្ឍន៍សំខាន់ៗរបស់វៀតណាម
ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធថាមពល
និងប្រព័ន្ធកុំព្យូទ័រពពក។ ទន្ទឹមនឹងនោះ លោកបានអះអាងថា នឹងបន្តគាំទ្រ
និងសហការយ៉ាងជិតស្និទ្ធ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាមផងដែរ៕





