ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះពិនិត្យស្ថានភាពជំនះពុះពារលើ ផលវិបាកដោយទឹកជំនន់នៅខេត្ត Yen Bai
លោកនាយករដ្ឋមន្ត្រីបានចែករំលែក និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យឆ្លងផុតការលំបាក និងឆាប់ស្ដារលំនឹងជីវភាពឡើងវិញ ហើយស្នើឱ្យកងកម្លាំងមាន សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីជួយប្រជាពលរដ្ឋនិងរួមដំណើរជាមួយប្រជាពលរដ្ឋ ដើម្បីជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីទឹកជំនន់។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅកាន់ទីស្នាក់ការគណៈ កម្មាធិការប្រជាជនខេត្ត Yen Bai ដើម្បីជួបប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត Yen Bai។
នាថ្ងៃដដែល ការងារជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិបន្តប្រព្រឹត្តទៅ។
នាថ្ងៃទី១២ ខែកញ្ញា ក្រុមការងារវិទ្យុសម្លេងវៀតណាមដឹកនាំដោយលោកអគ្គនាយករង Vu Hai Quang បានទៅសួរសុខទុក្ខ និងប្រគល់ ជូនរបស់របរប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់នៅខេត្ត Yen Bai។ របស់របរទាំងអស់មានតម្លៃជាង ២០០លានដុង (ជាង ៨,៦០០ដុល្លារអាមេរិក) ដែលក្រុមការងារវិទ្យុសម្លេងវៀតណាម ប្រគល់ជូនប្រជាជននៅក្នុងតំបន់ទឹកជំនន់ Yen Bai គឺជារបស់របរចាំបាច់ដែលប្រជាជនត្រូវការបំផុតនាពេលនេះ ដើម្បីទប់ទល់ នឹងគ្រោះធម្មជាតិ នោះគឺ៖ ពិលក្បាល ទឹកបរិសុទ្ធ កំសៀវអគ្គិសនី អាហារស្ងួត មីកញ្ចប់ ស្បែកជើងកវែង ស្រោមដៃ ជាដើម៕