ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យនិងដឹកនាំការដោះស្រាយបញ្ហាបន្ទាន់នៅ Phu Quoc
ពិនិត្យគម្រោងវិនិយោគសាងសង់កំពង់ផែអ្នកដំណើរអន្តរជាតិ
Phu
Quoc (កំពង់ផែសមុទ្រ) ដែលមានទុនវិនិយោគសរុបជាង ១.៦០០.០០០
ពាន់លានដុង (ប្រហែល ៦៤ ពាន់លានដុល្លារអាមេរិក)
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរៀបចំការសាងសង់ដើម្បីធានាវឌ្ឍនភាពតាមកាលកំណត់
និងគុណភាពសំណង់; ជាពិសេស ស្រាវជ្រាវ
និងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែនៅលើកោះ Phu Quoc តាមទិសដៅបៃតង
និងទំនើប។
អញ្ជើញទៅទស្សនាអាកាសយានដ្ឋានអន្តរជាតិ
Phu
Quoc លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា
ជាមួយនឹងអត្រាកំណើនខ្ពស់នៃតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាស ការវិនិយោគអភិវឌ្ឍន៍
និងពង្រីកព្រលានយន្តហោះ Phu Quoc នាពេលខាងមុខគឺជាការងារចាំបាច់។
ចុះពិនិត្យឧទ្យានថែទាំនិងអភិរក្សសត្វពាក់កណ្តាលព្រៃ
Vinpearl
Safari Phu Quoc លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា
ការសាងសង់សាហ្វារី និងការអភិវឌ្ឍទេសចរណ៍ក្រោមដំបូលព្រៃ ត្រូវធានាបាននូវជីវៈចម្រុះ
ការអភិវឌ្ឍប្រព័ន្ធសត្វនិងរុក្ខជាតិបែបធម្មជាតិ និងតុល្យភាពនៃបរិស្ថានអេកូឡូស៊ី;
រួមបញ្ចូលគ្នានូវការជួយសង្គ្រោះ ការថែទាំ ការចិញ្ចឹមបីបាច់
និងការអភិរក្សសត្វជាមួយនឹងការលើកកម្ពស់តម្លៃ
ការធ្វើអាជីវកម្មធនធានប្រកបដោយប្រសិទ្ធភាព
ក៏ដូចជាការអប់រំពីមនសិកាថែរក្សាធម្មជាតិផងដែរ។
អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលសុខាភិបាល
Phu
Quoc លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទីក្រុងត្រូវបំពេញបានល្អនូវការថែទាំសុខភាពប្រជាជន
ព្រមទាំងសង្កត់ធ្ងន់ថា ប្រសិនបើ Phu Quoc ចង់អភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ
ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលល្អជាមុនសិន។
លោកនាយករដ្ឋមន្ត្រីក៏បានចុះពិនិត្យទីតាំងដែលគ្រោងទុកកសាងរោងចក្រកែច្នៃសំរាម
Phu
Quoc។ នៅទីនេះ
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការអំពាវនាវវិនិយោគលើការសាងសង់រោងចក្រកែច្នៃសំរាម
កសាងទីក្រុងស្អាត បៃតង បំពេញតម្រូវការអភិវឌ្ឍន៍ទីក្រុងរយៈពេលវែង៕






