• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤

នេះគឺជាព័ត៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានប្រកាសព្រឹត្តិការណ៍ដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញរៀបចំឡើងកាលពីរសៀលថ្ងៃទី ១៥ ខែសីហា។

ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី១៨ ឆ្នាំ ២០២៤ (ITE HCMC 2024) នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ក្រោមប្រធានបទ “ទេសចរណ៍និរន្តរភាព - ស្ថាបនាអនាគត”។ នេះគឺជាព័ត៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានប្រកាសព្រឹត្តិការណ៍ដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញរៀបចំឡើងកាលពីរសៀលថ្ងៃទី ១៥ សីហា។

យោងតាមតំណាងគណៈកម្មាធិការរៀបចំ ជាលើកដំបូងដែលព្រឹត្តិការណ៍នេះឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព មិនត្រឹមតែផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវភាពសុខដុមរមនាជាមួយនឹងតម្លៃវប្បធម៌ សង្គម និងបរិស្ថាន។ នេះជាទិសដៅយុទ្ធសាស្ត្ររបស់វិស័យទេសចរណ៍ទីក្រុងហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួម។ ដូច្នេះ ទីក្រុងហូជីមិញខិតខំលើកកំពស់ពិព័រណ៍ ITE HCMC ឆ្នាំនេះទៅកាន់កម្រិតតំបន់ ដើម្បីអាចប្រមូលផ្តុំការចូលរួមរបស់ដៃគូក្នុងស្រុក និងអន្តរជាតិដែលមានឥទ្ធិពលដ៏ធំធេង ដើម្បីឆ្ពោះទៅរកការកសាងគោលដៅនេះ។ ដូច្នោះហើយ ITE HCMC នៅឆ្នាំនេះនឹងស្វាគមន៍ការចូលរួមរបស់សាជីវកម្មទេសចរណ៍អន្តរជាតិ "ដ៏ល្បីល្បាញ" នៅលើពិភពលោកដូចជា៖ ក្រុមហ៊ុន Flight Center Travel Group ក្រុមហ៊ុន Intrepid (អូស្ត្រាលី) ឬក្រុមហ៊ុនទេសចរណ៍ចំណាស់ជាងគេបំផុតនៅលើពិភពលោក - Collette, Exim Tour ចំណុះសម្ព័នញធក្រុមហ៊ុន DERTour Group - ក្រុមទេសចរណ៍ឈានមុខគេនៅអឺរ៉ុប... ជាដើម។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានអង្គភាពពិព័រណ៍ជាង ៤៥០ និងអ្នកទិញអន្តរជាតិ ២០០ នាក់មកពី ៣៣ ប្រទេស និងតំបន់ដែលបានបញ្ជាក់ថានឹងចូលរួមក្នុងពិព័រណ៍នេះ កើនឡើងជាង ១០% បើធៀបនឹងឆ្នាំ ២០២៣។ តាមគម្រោង ក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃ ពិព័រណ៍នេះនឹងរៀបចំការណាត់ជួបពាណិជ្ជកម្មច្រើនជាង ១ម៉ឺន លើកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top