• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ទំនាក់ទំនងវៀតណាម-សិង្ហបុរី៖ ចក្ខុវិស័យយុទ្ធសាស្ត្

លោកសាស្ត្រាចារ្យ Vu Minh Khuong បានសង្កត់ធ្ងន់ថា ទាំងវៀតណាម និងសិង្ហបុរីមានសក្ដានុពលដ៏ធំធេងដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីនាពេលខាងមុខ។
លោកសាស្ត្រាចារ្យ Vu Minh Khuong អ្នកជំនាញចម្បងអំពីប្រទេសវៀតណាមនៅសាលាគោល នយោបាយសាធារណៈ Lee Kuan Yew។ (រូបថត៖ VNA)
ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ជាមួយនឹងកាលានុវត្តភាព និងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានោះ វៀតណាមបានត្រៀមខ្លួន ជាស្រេចដើម្បីឈានចូលយុគសម័យថ្មីជាមួយនឹងភាពម្ចាស់ការខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស ជាពិសេសប្រទេសអាស៊ីអាគ្នេយ៍ ដែលសិង្ហបុរីជា ឧទាហរណ៍ជាក់ស្ដែងមួយ។ ប្រការនេះត្រូវបានបញ្ជាក់ដោយលោកសាស្ត្រាចារ្យ Vu Minh Khuong អ្នកជំនាញចម្បងអំពីប្រទេសវៀតណាមនៅសាលាគោល នយោបាយសាធារណៈ Lee Kuan Yew ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរីនៅថ្ងៃទី ១១ មីនា។ លោកសាស្ត្រាចារ្យ Vu Minh Khuong បានសង្កត់ធ្ងន់ថា ទាំងវៀតណាម និងសិង្ហបុរីមានសក្ដានុពលដ៏ធំធេងដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីនាពេលខាងមុខ។
យោងតាមសាស្ត្រាចារ្យ Vu Minh Khuong ការដែលវៀតណាមជំរុញទំនាក់ទំនង ជាមួយសិង្ហបុរីឲ្យកាន់តែស៊ីជម្រៅនោះ គឺជាសញ្ញាសំខាន់ ដែលបង្ហាញពីចក្ខុវិស័យ យុទ្ធសាស្ត្រដ៏ជ្រាលជ្រៅរបស់វៀតណាម ហើយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ ដឹកនាំដើម្បីបង្កើតការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នាពេលខាងមុខ។ សិង្ហបូរី និង វៀតណាមមានសក្ដានុពលជាច្រើនសម្រាប់ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងបរិបទដែលពិភពលោកកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ទំនាក់ទំនងនោះកាន់តែពិសេសជាងទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top