• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់តួនាទីរបស់បញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅស្វីស

 
លើកកំពស់តួនាទីរបស់បញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅស្វីស

អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនានាប្រចាំនៅទីក្រុង Geneva (ប្រទេសស្វីស) បណ្ដាអ្នកបញ្ញា អ្នកជំនាញការជាជនវៀតណាមនៅស្វីសបានមានជំនួបសន្ទនាជាមួយគ្នា ដោយប្រធានបទ៖ តួនាទីរបស់បញ្ញានិងអ្នកជំនាញការវៀតណាមនៅស្វីស ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអប់រំ - បណ្ដុះបណ្ដាល ស្រាវជ្រាវ​វិទ្យាសាស្ត្ររវាងស្វីសនិងវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៧ នៅស្ថានទូត​វៀត​ណាម​ ប្រចាំ​នៅទីក្រុង Berne ស្វីស។ ឯកអគ្ករដ្ឋទូតវៀតណាមប្រចាំនៅស្វីស លោក Pham Hai Bang បានសង្កត់ធ្ងន់​លើភាពចាំបាច់នៃការតភ្ជាប់អ្នកជំនាញការវៀតណាមនៅស្វីសនិងអះអាងតួនាទីរបស់ស្ថានទូតនិងអង្គការ វៀត​ណាម​ជាស្ពានតភ្ជាប់បញ្ញាវ័ន្ត អ្នកជំនាញការវៀតណាមនៅស្វីស ជាមួយប្រទេសជាតិ។

នៅទីនេះ បណ្ដាបញ្ញាវ័ន្ត អ្នកជំនាញការបានថ្លែងបទសន្ទរកថា ចែករំលែកទស្សនះ បទពិសោធន៍របស់ខ្លួន ចំពោះប្រទេសជាតិនិយាយរួមជំនាន់វ័យក្មេងវៀតណាមនិយាយដោយឡែក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top