• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំផែនការសម្រាប់ខេត្ត Vinh Phuc និង Thai Binh ក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មថ្នាក់តំបន់

នាព្រឹកថ្ងៃទី៥ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានរៀបចំសន្និសីទប្រកាសផែនការខេត្ត Vinh Phuc ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
  ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិនៅក្នុងសន្និសីទនេះ។ រូបថត៖ Hoàng Hùng/TTXVN  

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានឲ្យដឹងថា ផែនការខេត្ត Vinh Phuc ត្រូវបានកសាងឡើងជាមួយនឹងទស្សនៈប្រកបដោយលក្ខណៈលោតផ្លោះនិងចក្ខុវិស័យវែងឆ្ងាយ; Vinh Phuc នឹងដើរតួជាប៉ូលអភិវឌ្ឍន៍មួយក្នុងចំណោមបង្គោលអភិវឌ្ឍន៍ ដែលជាកត្តាស្នូលក្នុងជំរុញការអភិវឌ្ឍឧស្សាហកម្មទំនើបនៅតំបន់ដីសណ្តទន្លេក្រហម និងជាបង្គោលកំណើនមួយក្នុងចំណោមបង្គោលកំណើនទាំងបីនៃតំបន់រដ្ឋធានីហាណូយ។ ផែនការនេះនឹងបើកឱកាស និងលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្ត Vinh Phuc។

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានចូលរួមសន្និសីទប្រកាសផែនការខេត្ត Thai Binh ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ រូបថត៖ The Duyet/TTXVN

នាព្រឹកមិញនេះ នៅទីក្រុង Thai Binh ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានចូលរួមសន្និសីទផ្សព្វផ្សាយផែនការខេត្ត Thai Binh ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញការវិនិយោគ។ គោលដៅនៃផែនការគឺដើម្បីជួយ Thai Binh អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទូលំទូលាយ និងប្រកបដោយនិរន្តរភាព ជាមួយនឹងគោលដៅថា នៅឆ្នាំ ២០៣០ ខេត្តនឹងក្លាយជាតំបន់មួយនៅក្នុងក្រុមដែលមានការអភិវឌ្ឍន៍ល្អ និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មមួយនៃតំបន់ដីសណ្ដទន្លេក្រហម។ ជាមួយគ្នានោះ ខិតខំដល់ឆ្នាំ ២០៥០  Thai Binh នឹងក្លាយជាខេត្តអភិវឌ្ឍន៍នៃតំបន់ដីសណ្ដទន្លេក្រហម ដោយមានសេដ្ឋកិច្ចរីកចម្រើន សង្គមរីកចម្រើន ហើយបរិស្ថានអេកូឡូស៊ីត្រូវបានធានា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top