• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងទំនាក់​ទំ​នង​កិច្ចសហប្រតិបត្តិការនគរបាលវៀតណាម - ឡាវ

នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam រួមជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវលោក Vilay Lakhamphong បានអញ្ជើញធ្វើជាសហអធិបតីសន្និសីទបូកសរុបការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ ២០២២ ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៣ រវាងស្ថាប័នទាំងពីរ។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម To Lam និងរដ្ឋមន្រ្តីក្រសួងនគរបាលឡាវ Vilay Lakhamphong ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៣។ (រូបថត៖ Viet Cuong/VOV)

តាមនោះ នៅឆ្នាំ ២០២៣ ភាគីទាំងពីរបានឯកភាពបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិដែលភាគីទាំងពីរជាសមាជិក; បន្តដឹកនាំនគរបាលនៅបណ្តាអង្គភាពនិងមូលដ្ឋាននៃភាគីទាំងពីរអនុវត្តន៍កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅតាមតំបន់ព្រំដែន សំដៅធានាសន្តិសុខសណ្តាប់ធ្នាប់ កសាងខ្សែព្រំដែនវៀតណាម - ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន ជាពិសេសគឺស្ថានភាពពិភពលោក និងតំបន់ដែលជះឥទ្ធិពលដល់សន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ សកម្មភាពរបស់ភេរវករ បទល្មើសអំពីគ្រឿងញៀន ការស្វែងរកចាប់ខ្លួន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម; សម្របសម្រួលបង្ការនិងទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខក្រៅប្រពៃណី ដែលជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការ; សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការបង្ការ និងទប់ស្កាត់ “បម្រែបម្រួលដោយសន្តិភាព” ស្រាវជ្រាវ កសាងផែនការរៀបចំសកម្មភាពហ្វឹកហាត់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam និងរដ្ឋមន្រ្តីក្រសួងនគរបាលឡាវលោក Vilay Lakhamphong បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៣ ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top