• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ នៅអង្គការសហប្រជាជាតិ

កាលពីចុងសប្តាហ៍មុន ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារតំណាង វៀតណាមប្រចាំនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទៅអបអរសាទរគណៈប្រតិភូឡាវ ប្រចាំអង្គការសហប្រជាជាតិ ក្នុងឱកាសទិវាបុណ្យជាតិលើកទី ៤៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥- ២ ធ្នូ ២០២៤)។
  ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានអបអរសាទរឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)  

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិ; កោតសរសើរជាពិសេសចំពោះជោគជ័យរបស់ប្រទេសឡាវក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០២៤ ក្នុងបរិបទនៃស្ថានការណ៍អន្តរជាតិនិងតំបន់ដែលមានការប្រែប្រួល រួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវសាមគ្គីភាពនិងតួនាទីកណ្តាលរបស់អាស៊ាន ក៏ដូចជាការពង្រឹងជំហរ និង កិត្យានុភា ពនៃប្រទេសឡាវលើឆាកអន្តរជាតិ។ ប្រធានគណៈប្រតិភូវៀត ណាមបានអះអាងនូវបំណងចង់បន្តលើកកម្ពស់ប្រពៃណីនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជឿទុកចិត្តរវាងគណៈប្រតិភូទាំងពីរនៅអង្គការសហប្រជាជាតិនាពេលខាងមុខ។

ចំណែកឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគាំទ្រប្រកបដោយប្រសិទ្ធ ភាពរបស់គណៈប្រតិភូវៀតណាមនាពេលកន្លងមក ជាពិសេសក្នុងដំណើរការនៃគណៈប្រតិភូឡាវទទួលតួនាទីជាប្រធានគណៈកម្មាធិការអាស៊ានញូវយ៉ក (ANYC)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top