នៅក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសទាំងពីរ។ វៀតណាមសង្ឃឹមថា អេស្តូនីនឹងដើរតួនាទីជាស្ពានដ៏មានប្រសិទ្ធភាព ដើម្បីជួយឱ្យមុខទំនិញនាំចេញរបស់វៀតណាមជ្រៀតចូលកាន់តែស៊ីជម្រៅទៅកាន់ទីផ្សារអឺរ៉ុបខាងជើងនិងសហភាពអឺរ៉ុប។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌ផងដែរ។
ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់; ឯកភាពលើភាពចាំបាច់នៃសាមគ្គីភាពអន្តរជាតិ និងការគោរពច្បាប់ជាគោល និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ អំពីបញ្ហាសមុទ្រ និងមហាសមុទ្រ រួមទាំងសមុទ្រខាងកើត ភាគីទាំងពីរគាំទ្រសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍របស់ប្រទេសជាប់មាត់សមុទ្រ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង។
បញ្ចប់ជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអេស្តូនី និងអនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថលរវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងយុត្តិធម៌ និងការធ្វើបរិវត្តកម្មឌីជីថលអេស្តូនី៕