• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាល់សមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺមិនអាចប្រកែកបានឡើយ

ទាក់ទិននឹងការរួមវិភាគទានរបស់វៀតណាមដល់សហគមន៍អន្តរជាតិលើវិស័យសិទ្ធិមនុស្ស លោក Jean-Pierre Archambault បានបញ្ជាក់ថា វៀតណាមបានអនុវត្តន៍ល្អនូវសិទ្ធិសន្តិភាព ឯករាជ្យជាតិ និងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។
 លោក Jean-Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាពបារាំង-វៀតណាម (រូបថត៖ VNA)

ធានាសិទ្ធិមនុស្សយ៉ាងល្អគឺជាសមិទ្ធិផលមួយនៃការងារផ្លាស់ប្ដូរថ្មីនៅវៀតណាម ហើយ រាល់សមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺមិនអាចប្រកែកបានឡើយ។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសដែលវៀតណាមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ លោក Jean-Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាពបារាំង-វៀតណាមបានមានប្រសាសន៍ថា ក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម ការជួយឧបត្ថម្ភដល់ជនក្រីក្រគឺជាអាទិភាពរបស់រដ្ឋាភិបាល ជាពិសេសគឺជនរងគ្រោះដោយជាតិគីមីពុលណ៌លឿងទុំ/dioxin។

ទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់បក្ស និងរដ្ឋវៀតណាមក្នុងការធានារាល់សិទ្ធិផលរបស់ប្រជាជនជាមួយទិសស្លោក មិនបំភ្លេចចោលនរណាម្នាក់ ។ លោក Jean-Pierre Archambault បានសង្កត់ធ្ងន់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងអំឡុងពេលជំងឺទើបផ្ទុះឡើងត្រូវបាន អង្គការសុខភាពពិភពលោក (WHO) កត់សម្គាល់ ហើយប្រព័ន្ធផ្សព្វផ្សាយនៃបណ្ដាប្រទេសបានវាយតម្លៃខ្ពស់។ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិរបស់ប្រជាជនដូចជា ការថែទាំសុខភាពដោយឥតគិតថ្លៃ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយឧបត្ថម្ភដល់សហគ្រាស និងប្រជាជនដែលជួបការលំបាកដោយសារជំងឺរាតត្បាត ហើយអនុវត្តន៍បានល្អការការពារសុខភាព ដែលគឺជាសិទ្ធិជាមូលដ្ឋាន របស់មនុស្ស។

ទាក់ទិននឹងការរួមវិភាគទានរបស់វៀតណាមដល់សហគមន៍អន្តរជាតិលើវិស័យសិទ្ធិមនុស្ស លោក Jean-Pierre Archambault បានបញ្ជាក់ថា វៀតណាមបានអនុវត្តន៍ល្អនូវសិទ្ធិសន្តិភាព ឯករាជ្យជាតិ និងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។ ឆ្លងកាត់ដំណាក់កាលសង្គ្រាម និងការលំបាកក្នុងសតវត្សរ៍មុន ទើបដណ្ដើមបានជ័យជម្នះជាប្រវត្តិសាស្ត្រ ដូច្នេះវៀតណាមយល់ដឹងយ៉ាងច្បាស់ពីតម្លៃនៃសិទ្ធិពោលខាងលើផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top