• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែតុលា


ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ច​ប្រជុំរដ្ឋាភិបាល​ប្រចាំខែ​តុលា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០១៦​នៅទី​ក្រុង​ហាណូយ​ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល លោក Nguyen Xuan Phuc​បាន​លើក​ច្បាស់​ថា​កំណើន​សេដ្ឋកិច្ច​ត្រីមាស​ទាំង​បី​គឺទទួល​បាន៥,៩៣%។ នេះជា​ការសាក​ល្បងធំ​មួយ​សម្រាប់​គោលដៅ ដែលបានដាក់ចេញ​ក្នុង​ឆ្នាំ​២០១៦គឺ​ទទួល​បាន​កំណើនពី៦,៣ដល់៦,៥%។ ប៉ុន្តែ ដោយស្មារតីប្តេជ្ញាទទួល​បានកម្រិតកំណើន​នេះ នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាណែនាំ​សមាជិក​ រដ្ឋាភិបាលឲ្យផ្តោតសំខាន់ពិភាក្សា​​លើវិធាន ការ​មួយ​ចំនួន​ដើម្បី​អាច​សម្រេច​បាន​គោល​ដៅដែល​បានដាក់ចេញ។ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

​“បរិមាណកំណើនគឺពាក់ព័ន្ធទៅនឹងគោលដៅផ្សេងៗទៀត ជាពិសេសគឺបញ្ហា​បំណុល​សាធារណៈ​ប្រសិន​បើយើង​មិន​សម្រេច​ បាននូវកំណើន។ តាមនោះ ខ្ញុំស្នើឲ្យ​ក្រសួង​ស្ថាប័ន​នានា​ត្រូវ​ពិភាក្សា​ឲ្យបាន​ម៉ត់​ចត់​ដើម្បី​​នាំ​ចេញ​ដំណោះ​ស្រាយ​ធា​នា​​កំណើន​សម្រេច តាមគោលដៅដែលបានដាក់ចេញ​គឺពី៦,៣ដល់៦,៥%ក្នុង​ឆ្នាំ២០១៦​។

​ក្នុងនោះមានវិធានការរំដោះទុនវិនិយោគផងដែរ”។​        ស្តីពីលទ្ធផលអនុវត្តភារ​កិច្ច​ក្នុង​ខែតុលា នាយក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ថា រដ្ឋាភិ​បាល​បាន​រៀប​ចំ​ប្រកប​ដោយ​ជោគ​ជ័យ​ នូវព្រឹត្តិការណ៍​ការ​ទូត​ធំ​បំផុត​ក្នុង​ឆ្នាំគឺ​សន្និ​សីទ​​វេទិការ​សេដ្ឋកិច្ច​ពិភពលោក ស្តីពីតំបន់មេគង្គ សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ​កម្ពុជា-​ឡាវ-មីយ៉ាន់​​ម៉ា និង​វៀតណាមលើកទី៨និង​សន្និសីទជាន់​ខ្ពស់​ សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ទន្លែទាំង​បី  អាយ៉េយ៉ាវ៉ាឌី​- ​ចៅប្រាយ៉ា​-មេគង្គ​លើក​ទី៧​។ ដោយការខិតខំ​ប្រឹង​ប្រែងក្នុងកា​រងារត្រៀម​រៀបចំ​នោះ វៀត​ណាម​បាន​ស្តែង​ចេញ​នូវ​តួនាទី​របស់ខ្លួន​ក្នុងតំបន់ និងលើពិភពលោក បន្សល់ទុកនូវចំណាប់​អារម្មណ៍សម្រាប់​ភាគី ចូល​រួម​សន្និ​​សីទ។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះជាបទពិសោធន៍សំខាន់​សម្រាប់​វៀតណាម ​រៀបចំ​ប្រកប​ដោយ​ជោគជ័​យ​នូវសន្និ​សីទ APEC ២០១៧ ខាង​មុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top