នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកគោលនយោបាយលំនៅដ្ឋាន និងទីផ្សារអចលនទ្រព្យ បានដឹកនាំសន្និសីទជាមួយក្រសួង សាខា មូលដ្ឋាន និងសហគ្រាសនានា ស្តីពីដំណោះស្រាយលេចធ្លោក្នុងការអភិវឌ្ឍលំនៅដ្ឋានសង្គម។ សន្និសីទនេះត្រូវបានតភ្ជាប់បណ្តាញអិន ធឺណែតទៅកាន់ទីតាំងចំនួន ១៧ នៅក្នុងខេត្ត និងក្រុងដែលមានតម្រូវការខ្ពស់សម្រាប់លំនៅដ្ឋានសង្គម។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឱ្យអភិវឌ្ឍលំនៅដ្ឋានសង្គមឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ក្នុងពេលជាមួយគ្នានេះ បានចាត់តាំងឲ្យក្រសួងសំណង់បង្ហើយសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអនុវត្តដំណោះស្រាយដ៏លេចធ្លោមួយចំនួនសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គមក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៦ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។ ពោលគឺ លំនៅដ្ឋានសង្គមត្រូវតែធានាហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ការដឹកជញ្ជូន បច្ចេកវិទ្យា អគ្គិសនីនិងទឹក សុខភាព ការអប់រំ វប្បធម៌ ធានាសិទ្ធិស្មើគ្នារបស់ប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យធ្វើពិពិធកម្មប្រភពឥណទានសម្រាប់អចលនទ្រព្យនិយាយរួម និងលំនៅដ្ឋានសង្គមនិយាយដោយឡែក និងត្រូវបង្កើត "មូលនិធិលំនៅដ្ឋានសង្គម" ដើម្បីអភិវឌ្ឍន៍ឲ្យមានការលេចធ្លោលំនៅដ្ឋានសង្គម៕







