• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលជួយគាំទ្រដើម្បីឲ្យជួរសហគ្រិន សហគមន៍សហគ្រាសអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមពិធីរំលឹកខួបទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ តុលា) និងលើកតម្កើងសហគ្រិនគំរូវៀតណាមឆ្នាំ ២០២២ ដែលរៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI)។
  ពិធីរំលឹកលើកតម្កើងសហគ្រិនគំរូវៀតណាមឆ្នាំ ២០២២។ (រូបថត៖ VOV)  

ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ហើយវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ជួរ សហគ្រិន និងសហគមន៍សហគ្រាសវៀតណាមដោយសារនេះជាកម្លាំងផលិតសម្ភារៈ ស្នូល នៃខឿនសេដ្ឋកិច្ចវៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈសម័យកាលប្រវត្តិសាស្ត្រនានានៃបដិវត្តន៍វៀតណាម។

រដ្ឋាភិបាលនឹងបន្តបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស និងសហ គ្រិន នៃសមាសភាគសេដ្ឋកិច្ចទាំងអស់ឲ្យមានលទ្ធភាពទទួលបានធនធានអភិវឌ្ឍន៍ ប្រកបដោយសមភាព; បង្កលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ ការអភិវឌ្ឍសហគ្រាសឯកជនក្នុងប្រទេស។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា សហគមន៍សហគ្រាស និងសហគ្រិនវៀតណាមបន្តបង្ហាញយ៉ាងខ្លាំងក្លានូវតួនាទីត្រួស ត្រាយផ្លូវ ជាយុទ្ធជនដែលឈានមុខគេនៅសមរភូមិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ម្ចាស់ការផ្លាស់ប្ដូរថ្មីនូវគំរូផលិតកម្ម អាជីវកម្ម រៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញ ដោយ ផ្សាភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចវិលជុំ។ លោក នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖

ខ្ញុំជឿជាក់ថា ជួរសហគ្រិនវៀតណាម ជាមួយនឹងប្រពៃណី ចិត្ត - ទេពកោសល្យ - ប្រាជ្ញា - ទំនុកចិត្ត នឹងជំនះពុះពារលើរាល់ការលំបាក និងបញ្ហាប្រឈមនានាដើម្បី កសាងសហគ្រាសឲ្យកាន់តែរីកចម្រើន រួមវិភាគទានយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធ ភាព ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន វិបុលភាព ដើម្បីសុភមង្គលនិងសេចក្ដីសុខ ចម្រុងចម្រើនរបស់ប្រជាជន

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top