• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលចាត់ទុកសហគមន៍ធុរកិច្ចជាកម្លាំងឈានមុខក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋាភិបាលបានរៀបចំសន្និសីទជាមួយសហគមន៍ធុរកិច្ចលើប្រធានបទ "លុបបំបាត់ចំណុចកក់ស្ទះ - បញ្ចេញធនធាន - ជំរុញកំណើន"។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលបានធ្វើសន្និសីទជាមួយសហគមន៍ធុរកិច្ចលើប្រធានបទ "លុបបំបាត់ចំណុចកក់ស្ទះ - បញ្ចេញធនធាន - ជំរុញកំណើន" ៕​ រូបថត៖ VNA

នៅក្នុងសន្និសីទនេះ តំណាងសាជីវកម្ម អគ្គក្រុមហ៊ុន និងអាជីវកម្មនានាបានសម្តែងការប្តេជ្ញាចិត្តក្នុងការខិតខំដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ រួមចំណែកដល់កំណើនពីរខ្ទង់របស់ប្រទេសជាតិ។ ប្រធានសាជីវកម្មថាមពល និងឧស្សាហកម្មជាតិវៀតណាម (PetroVietnam)លោក ឡេ ង៉ុក សឺន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់យន្តការថ្មីៗ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រេងនិងឧស្ម័ន។

“នៅក្នុងបរិបទនៃជម្លោះមជ្ឈិមបូព៌ា ដែលរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០% នៃសកលលោក យើងស្នើឱ្យរដ្ឋាភិបាលធ្វើសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់ទុនបម្រុងថាមពលជាតិឱ្យបានឆាប់ៗ ហើយនៅចំពោះមុខគឺទុនបម្រុងប្រេងឆៅជាយុទ្ធសាស្ត្រ។ យើងស្នើឱ្យចាត់តាំងក្រុមហ៊ុន PetroVietnam ឱ្យស្រាវជ្រាវ និងសហការជាមួយដៃគូ ដើម្បីដំណើរការប្រព័ន្ធទុនបម្រុងប្រេងឆៅជាតិ សំដៅភ្ជាប់ជាមួយមជ្ឈមណ្ឌលគីមីឥន្ធនៈ និងថាមពលដែលមានស្រាប់ ដោយបង្កើនការពឹងផ្អែកលើខ្លួនឯង និងការឆ្លើយតបរបស់សេដ្ឋកិច្ចចំពោះវិបត្តិថាមពល”។ នេះ​បើយោងតាមមតិរបស់លោក ឡេ ង៉ុកសឺន

អញ្ជើញថ្លែងមតិសន្និដ្ឋាននៅសន្និសីទ នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានបញ្ជាក់ថា ការឆ្លើយតបទាំងអស់ចំពោះសំណើអាជីវកម្មនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ។ អាជីវកម្មដែលផ្តល់មតិកែលម្អត្រឹមត្រូវនឹងត្រូវបានយកចិត្តទុកដាក់ ត្រួតពិនិត្យ និងដឹកនាំឱ្យដោះស្រាយបញ្ហាឱ្យបានដល់ឬសគល់។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្នើឱ្យបន្តផ្តោតលើការលុបបំបាត់ចំណុចកក់ស្ទះលើស្ថាប័ន ជាពិសេសទាក់ទងនឹងដីធ្លី។ លោកនាយករដ្ឋមន្ត្រីឡេ មិញ ហ៊ឹងមានប្រសាសន៍ថា៖ “ច្បាប់ដីធ្លីថ្មីកំពុងស្ថិតក្រោមការសូមមតិយោបល់។ អាជីវកម្មត្រូវចូលរួមក្នុងច្បាប់ដីធ្លី ជាពិសេសយន្តការសម្រាប់កំណត់តម្លៃដីធ្លី ផែនការ ទិញដី សំណង... ទាំងនេះគឺជាបញ្ហាសំខាន់ៗ។ នេះជាការទទួលខុសត្រូវរបស់រដ្ឋ ពោលគឺ រដ្ឋគណនាតម្លៃដីធ្លីដែលអាជីវកម្មត្រូវបង់។ ប៉ុន្តែខណៈពេលដែលតម្លៃដីធ្លីមិនទាន់ត្រូវបានគណនានៅឡើយ ហើយបង្ខំឲ្យអាជីវកម្មបង់ថ្លៃបន្ថែម។ តើអ្នកណានឹងទទួលបន្ទុកចំណាយហិរញ្ញវត្ថុទាំងនោះសម្រាប់អាជីវកម្ម? ខ្ញុំដឹងថា អាជីវកម្មមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះអាជីវកម្មណាក៏ត្រូវការសិទ្ធិទទួលបានដីធ្លីបន្ថែមពីលើការទទួលបានដើមទុនដែរ”។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាត់ទុកសហគមន៍អាជីវកម្មជាកម្លាំងឈានមុខក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកបានជំរុញឱ្យអាជីវកម្មចូលរួមយ៉ាងសកម្មនៅក្នុងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក និងអន្តរជាតិ ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃ។ ក្នុងពេលជាមួយគ្នានេះ ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ និងលើកកម្ពស់តួនាទីនាំមុខគេក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មមូលដ្ឋាន និងឧស្សាហកម្មយុទ្ធសាស្ត្រ៕

តាម​ vovworld.vn/km-KH

ពិធីបុណ្យសមុទ្រខាញ់ហ័រ ឆ្នាំ ២០២៦៖ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ ជំរុញទេសចរណ៍ សេដ្ឋកិច្ចសមុទ្រនិងសមាហរណកម្មអន្តរជាតិ

ពិធីបុណ្យសមុទ្រខាញ់ហ័រ ឆ្នាំ ២០២៦៖ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ ជំរុញទេសចរណ៍ សេដ្ឋកិច្ចសមុទ្រនិងសមាហរណកម្មអន្តរជាតិ

ពិធីបុណ្យសមុទ្រខាញ់ ហ័រ ឆ្នាំ ២០២៦ បានបើកនាយប់ថ្ងៃទី ១៧ ខែកក្កដា នៅសង្កាត់ ញ៉្ញាត្រាង ខេត្ត ខាញ់ហ័រ។

Top