• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអនុម័តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបន្តដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងអគ្គលេខាធិការរដ្ឋសភានីតិកាលទី ១៥; អនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីស្តីពីការតែងតាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦; អនុម័តលើសំណើរបស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល ស្តីពីការតែងតាំងចៅក្រមនៃតុលាការប្រជាជនកំពូល។
រដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនថ្មី លោក Tran Hong Minh (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី លោក Nguyen Van Thang។ រូបថត៖ VOV

លេខាគណៈកម្មាធិការបក្សខេត្ត Cao Bang លោក Tran Hong Minh ត្រូវបានអនុម័តតែងតាំងជារដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនជំនួសឲ្យលោក Nguyen Van Thang ។ លោក Nguyen Van Thang ត្រូវបានរដ្ឋសភាអនុម័តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោក Le Quang Tung ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអគ្គលេខាធិការនៃរដ្ឋសភានីតិកាលទី១៥ ។ រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តដែលអនុម័តលើសំណើរបស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល ដើម្បីតែងតាំងចៅក្រមតុលាការប្រជាជនកំពូលលោក Nguyen Quoc Doan និងលោក Le Tien ដោយការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក។

នៅរសៀលថ្ងៃនេះផងដែរ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំស្តីពីគម្រោងច្បាប់វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេស; ធ្វើការពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។

Top