• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមពិភាក្សាអំពីសេដ្ឋកិច្ចនិងសង្គម


 ទិដ្ឋភាពនៃការពិភាក្សានេះ (រូបថត៖ TTXVN)
 

នារសៀល​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ សមាជិកសមាជិការសភាបានពិភាក្សាតាមក្រុម អំពីរបាយ​ការណ៍​ស្តីពីសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ។ សមាជិកសមាជិការសភាបានឲ្យដឹងថា គោល​ដៅ​ចម្បង​នាពេល​បច្ចុប្បន្ននេះគឺមិនគួរតែធ្វេសប្រ​ហែស ដើម្បីរក្សាបាននូវសមិទ្ធផល​នៃការ​គ្រប់គ្រងជំងឺរាតត្បាត Covid-19។

ថ្លែង​មិតក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឲ្យដឹងថា ដើម្បី​ទទួល​បាន​គោល​ដៅ​កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ចាប់ពី ៤% ទៅ ៤.៥% គឺចាំបាច់ត្រូវការចូលរួមរបស់បក្សទាំងមូល ប្រជាជន​ទាំងមូលនិងកងទ័ពទាំងមូល ដើម្បីរួមគ្នា ដោះស្រាយរាល់ការលំបាក​និង​ជំនះ​ពុះពារ​រាល់​បញ្ហាប្រឈម​ផង​ដែរ​។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  បានមានប្រសាសន៍ថា៖ “ក្នុងអណត្តិខាងមុខនេះ យើង​ត្រូវ​តែ​មានគោលការណ៍និងវិធានការល្អប្រសើរថែមទៀត ដិតដល់ថែមទៀត ដើម្បីជួយ​ដោះស្រាយ​រាល់​ការ​លំបាក​នានា។ យើងត្រូវទទួលបាននូវលំហូរវិនិយោគថ្មីចូលមកវៀតណាម ដែលនោះគឺជា​តម្រូវ​ការដ៏​ធំធេង​មួយ​ដែរ​។ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវយន្តការមួយថា ប្រសិនបើឆ្នាំ​នេះក្រសួង​ណាមួយ​មិន​រំដោះ​ចំណាយ​​ថវិកាការ​វិនិយោគ​សាធារណៈនោះ យើងខ្ញុំ​នឹងផ្ទេរដើមទុនទៅកាន់ក្រសួងផ្សេង​ទៀត ហើយតំបន់​ណាមួយដែល​មិនរំដោះចំណាយថវិកាទុន​ វិនិយោគសាធារណៈល្អនោះយើង​ខ្ញុំក៏នឹងផ្ទេរ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀតផង​ដែរ"៕​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top