• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមគាំទ្រទំនាក់ទំនងសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការកំពូលសហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការកំពូល សហព័ន្ធរុស្ស៊ី ក៏ដូចជារវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) ទទួលជួបប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី គឺជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេស។ វៀតណាមចងចាំជានិច្ចនូវការជួយឧបត្ថម្ភដ៏ធំធេងរបស់សហភាពសូវៀត ក្រោយមកគឺសហព័ន្ធរុស្ស៊ី ក្នុងបុព្វហេតុតស៊ូរំដោះជាតិកាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការកំពូល សហព័ន្ធរុស្ស៊ី ក៏ដូចជារវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ ប្រធានតុលាការកំពូលសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich ជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការជាមួយតុលាការប្រជាជនកំពូលវៀតណាម; ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នឹងបន្តត្រូវបានប្រទេសទាំងពីរជំរុញនាពេលខាងមុខ ហើយការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរក៏នឹងត្រូវបានបង្កើនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top